ការចុះកុងត្រាកីឡាករ Nabil Fekir ជាមួយក្លឹបហងក្រហម Liverpool អាចនឹងត្រូវរំសាយ

5927
  • យោងតាមរបាយការណ៍របស់ការសែត The Guardian បានអោយដឹងថាក្លិបហង្សក្រហម Liverpool មានក្តីសង្ឃឹមថានឹងប្រកាសពីការផ្ទេរកីឡាករ Nabil Fekir នៅថ្ងៃសុក្រ ប៉ុន្តែស្ថានភាពកាយសម្បទារបស់គាត់បានធ្វើឱ្យហងក្រហមមានការខកចិត្តនិងស្ទើរតែបានរារាំងកិច្ចព្រមព្រៀងនេះបាត់ទៅហើយ ។

    Image result for nabil fekir to liverpool

    យោងតាមរបាយការណ៍មុនៗបានឲ្យដឹងថាខ្សែប្រយុទ្ធ Nabil Fekir បានទទួលការព្យាបាលនៅប្រទេសបារាំងនៅ Clairefontaine ដែលជាមូលដ្ឋានហ្វឹកហាត់របស់ក្រុមជម្រើសជាតិបារាំង ។ គាត់ថែមទាំងបានធ្វើបទសម្ភាសន៍ជាលើកដំបូងជាមួយ LFCTV របស់ក្លឹបបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចសន្យារយៈពេល ៥ ឆ្នាំក្នុងតម្លៃ ៥៥ លានអឺរ៉ូ បូក ៥ លានអឺរ៉ូបន្ថែមទៀត ។ លោក David Maddock អ្នករាយការណ៍ពត៌មានរបស់ Mirror បានអះអាងថាកីឡាកររបស់បារាំងរូបនេះនឹងរកប្រាក់ចំណូលបាន ១៤០.០០០ ផោនក្នុងមួយសប្តាហ៍ ។

    Related image

    ប៉ុន្តែដោយសារបញ្ហាកាយសម្បទារបស់ខ្សែបម្រើ-ប្រយុទ្ធ រូបនេះទើបបានពន្យាពេលដល់ការប្រកាសនេះ ។ Nabil Fekir អាចនឹងក្លាយជាកីឡាករថ្មីទី ២ របស់ Liverpool នៅរដូវកាលក្ដៅនេះបន្ទាប់ពីកីឡាករ Fabinho និងក៏ជាការផ្ទេរដែលមានតម្លៃថ្លៃបំផុតទី ២ របស់ Liverpool បន្ទាប់ពីខ្សែការពារ Virgil Van Dijk ។

    Image result for nabil fekir to liverpool

    ការផ្ទេររបស់ Nabil Fekir ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់នៅថ្ងៃសុក្រ ខណៈគ្រូបង្វឹករបស់បារាំងលោក Didier Deschamps បានព្រមានដល់កីឡាករទាំងអស់ឱ្យបញ្ចប់រាល់ការផ្ទេរឲ្យបានមុនថ្ងៃសៅរ៍នេះមុនពេលដែលបារាំងហោះទៅកាន់ប្រទេសរុស្ស៊ី ។ ប្រធានរបស់ក្លឹប Lyon រូបនេះបាននិយាយប្រាប់មិត្តរួមក្រុមរបស់គាត់រួចហើយថាគាត់នឹងចូលរួមជាមួយកីឡាដ្ឋាន Anfield  ។

    Image result for nabil fekir to liverpool

    លោក Jean-Michel Aulas នាយកប្រតិបត្តិរបស់ក្លិប Lyon បានប្រាប់គេហទំព័រផ្លូវការរបស់ក្លិបកាលពីថ្ងៃព្រហស្បតិ៍ថា៖ ” កិច្ចព្រមព្រៀងនេះគឺស្ថិតនៅជាប់គាំង ហើយគ្មានកិច្ចសន្យាណាមួយកើតឡើងឡើយ ។ កិច្ចព្រមព្រៀងនេះនឹងមិនត្រូវបានបញ្ចប់ក្នុងអំឡុងពេលនៃការប្រកួត World Cup នោះទេ ហើយខ្ញុំមិនគិតថាវាអាចកើតឡើងរាល់ការផ្លាស់ប្តូរមុនពេលការប្រកួត World Cup នោះឡើយហើយយើងមិនបានកំណត់តម្លៃទេ ព្រោះយើងមិនបានពិភាក្សាអំពីការផ្ទេររបស់ Fekir នៅឡើយទេ”៕

    ដោយ៖តារា

    ប្រភព :
    tribuna
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី