
ក្លឹប Atletico Madrid និងតារាបារាំង Antoine Griezmann បានបញ្ជាក់ថាគាត់នឹងប្រកាសពីអនាគតរបស់គាត់នៅសប្ដាហ៍នេះ ។
Griezmann វ័យ ២៧ ឆ្នាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ក្រុមម្ចាស់ជើងឯក La Liga ក្លឹបអ្នកមានបុណ្យ Barcelona បន្ទាប់ពីរដូវកាលដ៏ល្អមួយនៅ Atletico ។ ខ្សែប្រយុទ្ធរូបនេះត្រូវបានគេរំពឹងថានឹងបញ្ជាក់ពីអនាគតរបស់គាត់មុនពេលការប្រកួតបាល់ទាត់ពិភពលោក ។ Griezmann បាននិយាយក្រោយពីការប្រកួតមិត្តភាពស្មើរគ្នារវាងបារាំង ១-១ ក្រុមជម្រើសជាតិអ៊ុយអេសថា៖ “វាជារឿងល្អដែលអ្នកកំពុងទទួលបានការចាប់អារម្មណ៍ ។ សប្តាហ៍នេះត្រូវទៅហើយ ។ ខ្ញុំគិតថាយើងនឹងរកឃើញនៅសប្តាហ៍នេះ “។
Griezmann ត្រូវបានចុះកិច្ចសន្យានៅក្លិប Atletico ដែលជាក្លិបរបស់គាត់បច្ចុប្បន្នដែលគាត់បានចូលរួមកាលពីឆ្នាំ ២០១៤ និងនៅសល់កិច្ចសន្យារហូតដល់ឆ្នាំ ២០២២ ប៉ុន្តែក្លឹប Barcelona ត្រូវបានគេរាយការណ៍ថាបានត្រៀមខ្លួនរួចរាល់ដើម្បីធ្វើឱ្យចាកចេញពីទីនោះ ។ របាយការណ៍មួយនេះបានឱ្យដឹងថាលោក Didier Deschamps គ្រូបង្វឹកក្រុមជម្រើសជាតិបារាំងបានប្រាប់ទៅកាន់កីឡាករ Griezmann និងខ្សែបម្រើក្លឹប Monaco កីឡាករ Thomas Lemar ឲ្យបញ្ចប់ការផ្ទេររបស់ពួកគេនៅចុងសប្តាហ៍នេះ ។
ជម្រើសជាតិបារាំងបានចាប់ផ្តើមយុទ្ធនាការ World Cup របស់ពួកគេទល់នឹងប្រទេសអូស្ត្រាលី នៅថ្ងៃទី ១៦ ខែ មិថុនា មុនពេលជួបប្រទេសប៉េរូ ថ្ងៃទី ២១ ខែ មិថុនា និងជួប ដាណឺម៉ាក ថ្ងៃទី ២៦ ខែ មិថុនា ៕
ដោយ៖តារា