ជឿអត់! មនុស្សស្រីកាចឆ្នាស់ឆ្នើម ក៏មានកន្លែងល្អៗជាច្រើនគួរឱ្យស្រឡាញ់ដែរតាស

51881
  • មនុស្ស​យើង​មើល​ពី​សម្បក​ក្រៅ​មិន​អាច​ទាយ​ដល់​ចិត្ត​បាន​ទេ​។​ ម៉្យាង​ទៀត​ដូច​ពាក្យ​ទូន្មាន​ដែល​ថា ​កុំ​វាយ​តម្លៃ​មនុស្ស​តាម​សម្បក​ខាង​ក្រៅ​ពិត​ជា​មិន​ខុស​នោះ​ទេ ។​ វប្បធម៌​ប្រទេស​យើង​រមែង​ឲ្យ​តម្លៃ​ទៅ​មនុស្ស​ស្រី​ដែល​មាន​ឥរិយាបថ​ស្រគត់ស្រគំ​ ទន់​ភ្លន់​ និង​និយាយ​ពីរោះពិសារ​ តែ​ផ្ទុយ​ទៅ​វិញ​ស្រីៗ​មាន​ចរិត​ឆ្នាស់​ឆ្នើម​ គឺ​មិន​ជាប់​ចំណាត់​ថ្នាក់​ឡើយ។​ ​ដូច្នេះ​ហើយ​ ខាងក្រោមនេះជាចំនុចដែលគួរអោយកត់សំគាល់ និង​ជា​ការ​ពិត​មួយ​អំពី​ របស់មនុស្ស​ស្រី​ចរិត​ឆ្នាស់​ឆ្នើម​នេះ​៖

    ១-មនុស្ស​ស្រី​កាច​ឆ្នាស់ឆ្នើម​រមែង​ជា​មនុស្ស​ជោគជ័យ៖ អ្នក​មាន​ចរិត​ឆ្នាស​ជា​ទូទៅ​មាន​លក្ខណៈ​ច្បាស់​លាស់​ ទើប​នាង​មាន​ទំនុក​ចិត្ត​ខ្ពស់​ថា​បាន​សម្រេច​ក្នុង​កិច្ចការ​ផ្សេងៗ​ ដូច្នេះ​ហើយ​ទើប​នាង​មិន​ចុះ​ញ៉ម​នឹង​គំនិត​អ្នក​ណា​ឡើយ។​ នាង​ជា​ទូទៅ​ត្រូវ​បាន​គេ​ស្អប់​ព្រោះ​តែ​ភាព​ជា​ម្ចាស់​ការ​​និយាយ​បញ្ចេញ​យោបល់​របស់​ខ្លួន​ទៅ​លើ​រឿង​អ្វី​មួយ​ដែល​ខុស​ឆ្គង​របស់​អ្នក​ផ្សេង​នោះ។​ ប៉ុន្តែ​ការងារ​ភាគ​ច្រើន​ដែល​ដឹកនាំ​ដោយ​ស្ត្រី​ឆ្នាស់​នេះ​តែង​បាន​ជោគជ័យ។​

    ២-មាត់​អាក្រក់​តែ​ចិត្ត​បរិសុទ្ធ៖ មនុស្ស​ស្រី​កាច​ភាគ​ច្រើន​ណាស់​ដែល​គ្មាន​សម្ដី​សំដៅ​ទន់​ភ្លន់​ទេ។​ តែ​ឃើញ​យ៉ាង​ណា​គឺ​ថា​ឲ្យ​ចំៗ​កណ្ដាល​មុខ​តែ​ម្ដង។ ប៉ុន្តែ​គេ​ក៏​ជា​មនុស្ស​តែ​ម្នាក់​ដែល​ចេញ​មុខ​មក​ជួយ​យើង​ និង​តតាំង​ឧបសគ្គ​បើ​នាង​យល់​ថា​ម្នាក់​នោះ​គ្មាន​កំហុស។​ ម៉្យាង​ទៀត​ស្រី​ឆ្នាស់​ចូល​ចិត្ត​តែ​អាណិត​គេ​ និង​ធ្វើ​បុណ្យ​ដាក់​ទៀន​ដោយ​សុទ្ធ​ចិត្ត​ ហើយ​​មិន​​ចង់​បាន​អ្វី​មក​វិញ​ឡើយ។​

    ៣-ស្រី​ឆ្នាស់​ចូល​ចិត្ត​ធ្វើ​អ្វី​ទាល់​តែ​ប្រណិត​៖ ដោយសារ​តែ​ជា​មនុស្ស​ឆ្នាស់និង​តឹងរ៉ឹង​ ដូច្នេះ​ហើយ​ក៏​ចូលចិត្ត​ធ្វើ​អ្វី​ឲ្យ​បាន​លំអិត​ផ្ចិតផ្ចង់​បំផុត​។​ ដូចនេះ​ក្រុមហ៊ុន​ណា​មាន​មនុស្ស​ស្រី​ប្រភេទ​នោះ​ហើយ​គួរ​តែ​ក្ដាប់​នាង​ឲ្យ​ជាប់​កុំ​ឲ្យ​របូត​ចេញ​ ព្រោះ​នាង​និង​ធ្វើ​ឲ្យ​អ្នក​នៅ​ជុំ​វិញ​ខ្លួន​រីក​ចម្រើន។​

    ៤-ម្ដាយ​ឆ្នាស់​កូន​ឆ្លាត៖ ដឹង​ទេ​ប្រុសៗ​ បើ​ថ្ងៃ​ក្រោយ​បាន​ប្រពន្ធ​ឆ្នាស់ អ្នក​និង​មាន​កូន​ស្ដាប់​ដំបូន្មាន​និង​ឆ្លាត​វាងវៃ​ផង​ដែរ។ ដោយ​សារ​មាន​ម្ដាយ​អ្នក​មើល​ថែ​ប្រិតប្រៀង​ ប្រដៅ​អប់រំ​បាន​ដិត​ដល់​នោះ​ ធ្វើ​ឲ្យ​កូន​ដើរ​ត្រង់​ផ្លូវ​និង​មាន​អនាគត​ល្អ​ផង​ដែរ។​

    ដូច្នេះ​សូម​កុំ​វាយ​តម្លៃ​មនុស្ស​តាម​សម្បក​ខាង​ក្រៅ​ គួរ​ស្វែង​យល់​ពី​ហេតុផល និង​គោលបំណង​របស់​មនុស្ស​នោះ​សិន។​ គំនិត​នេះ​​ដែរ ​មិន​សម្រាប់​តែ​ស្រី​កាច​ឆ្នាស់​ទេ ប៉ុន្តែ​គឺ​សម្រាប់​មនុស្ស​ទាំង​អស់​គ្នា​ពិចារណា​តាម​ការ​គួរ ៕​

    ដោយ៖ នីតា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី