Rakitic៖ ជាការពិតខ្ញុំចង់លេងជាមួយ Ronaldo ប៉ុន្តែ Messi គឺល្អបំផុតគ្រប់ពេលវេលា

67014
  • ខ្សែបម្រើ Ivan Rakitic របស់ក្រុម Barcelona ត្រូវបានផ្សារភ្ជាប់យ៉ាងខ្លាំងជាមួយនឹងការផ្លាស់ចេញពីទឹកដី Camp Nou នៅក្នុងទីផ្សាដោះដូរកីឡាករពីរលើកចុងក្រោយ ខណៈដែលកីឡាករសញ្ជាតិក្រូអាតរូបនេះបាននិយាយថា គាត់ចង់លេងនៅ Juventus ជាមួយខ្សែប្រយុទ្ធ Cristiano Ronaldo ។

    ក្រុមជើងឯកអ៊ីតាលី Juventus គឺជាក្លឹបមួយក្នុងចំណោមក្លឹបដែលត្រូវបានលេចពាក្យចចាមអារាមទាក់ទងនឹងការនាំយកខ្សែបម្រើឆ្នើម Rakitic ហើយកីឡាករវ័យ ៣១ឆ្នាំរូបនេះបានបញ្ជាក់យ៉ាងច្បាស់ថា គាត់នឹងពេញចិត្តក្នុងចាប់ដៃគ្នាជាមួយកំពូលតារាស៊ុតសញ្ជាតិព័រទុយហ្កាល់វ័យ ៣៥ឆ្នាំរូបនេះ ។

    Rakitic បានប្រាប់ brfootball នៅពេលត្រូវបានគេសួរថាតើគាត់ចង់លេងជាមួយ Cristiano ដែរឬទេ? រូបគេបានឆ្លើយថា៖ “ជាការពិតណាស់ខ្ញុំចង់ ។ គាត់ (Cristiano Ronaldo) ក៏ជាកីឡាករឆ្នើមម្នាក់ក្នុងប្រវត្តិសាស្ត្រផងដែរ ។ អ្នកចូលចិត្តមើលគាត់លេងហើយគាត់ធ្វើបានល្អនៅក្លឹប Juventus ” ។

    ទាក់ទងនឹងប្រធានក្រុម Barcelona កំពូលខ្សែប្រយុទ្ធ Lionel Messi កីឡាកររូបនេះបាននិយាយថា៖ “ វាពិតជាអស្ចារ្យណាស់ក្នុងការលេងជាមួយគាត់ (Messi) គាត់ពិតជាពិសេស ។ មានកីឡាករឆ្នើមៗគ្រប់សម័យកាល ប៉ុន្តែខ្ញុំប្រាកដថាគាត់ល្អជាងគេក្នុងរយៈពេល ១៥ ឆ្នាំចុងក្រោយនេះ ។ តាមគំនិតរបស់ខ្ញុំ ខ្ញុំគិតថា គាត់គឺល្អបំផុតគ្រប់ពេលវេលាទាំងអស់ ។ ការនៅជាមួយគាត់អស់រយៈពេល ៦ ឆ្នាំពិតជាមិនគួរឱ្យជឿទេ ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី