
នៅព្រឹកថ្ងៃច័ន្ទ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឬ COVID-19 ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស ១,៤៨៩នាក់ និងអ្នកឆ្លងជាង ៦៥.២៤៧នាក់ ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Worldometers ចេញផ្សាយនៅព្រឹកថ្ងៃនេះ ។
នៅក្នុងរយៈពេលពេញមួយថ្ងៃច័ន្ទ ទី១៣ ម្សិលមិញនេះ មានមនុស្សសរុបចំនួន ១១៩នាក់បន្ថែមទៀតបានបាត់បង់ជីវិត ដោយមានមួយករណីជាលើកដំបូងនៅប្រទេសជប៉ុន ខណៈចំនួនអ្នកឆ្លងវីវុសបន្ថែមថ្មីចំនួនប្រមាណ ៥,២៤៧នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកើនដល់ជាង ៦៥.២៤៧នាក់ ចំណែកឯមានអ្នកស្លាប់នៅក្រៅប្រទេសចិនដោយសារមេរោគនេះកើនឡើងដល់ ២ ករណីហើយ ៕
ដោយ៖ រ៉ាយូ