
លោក Fabio Paratici បានអះអាងថា Paulo Dybala មានឱកាសក្លាយជាកីឡាករប្រចាំប្រវត្តិសាស្ត្រ និងក្លាយជាកីឡាករ Lionel Messi របស់ក្រុម Juventus ប្រសិនបើគាត់ជ្រើសរើសបន្តស្នាក់នៅទីក្រុង Turin ។
លើសពីនេះទៅទៀតប្រធានផ្នែកកីឡាររបស់ក្លឹបជើងឯកអ៊ីតាលី ៨រដូវកាលជាប់ៗគ្នារូបនេះបានបន្ថែមទៀតថា មិនមានការព្រួយបារម្ភអំពីអនាគតរបស់កីឡាករជើងចាស់ Cristiano Ronaldo នៅឯកីឡដ្ឋាន Allianz ឡើយ ដោយកីឡាករសញ្ជាតិព័រទុយហ្កាល់វ័យ ៣៥ឆ្នាំរូបនេះនឹងបន្តស្នាក់នៅរយៈពេលយូរជាមួយក្រុមនៅភាគខាងជើងប្រទេសអ៊ីតាលីមួយនេះ ។
ខណះលោក Paratici ក៏បាននិយាយអំពីកីឡាករអន្តរជាតិអាហ្សង់ទីនវ័យ ២៦ឆ្នាំ Dybala ដែលបានក្លាយជាកម្លាំងដ៏សំខាន់មួយនៅក្នុងការត្រួតត្រាផ្លូវសម្រាប់ការឈ្នះពានរង្វាន់នៅក្នុងស្រុករបស់ Juventus ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក ដែលបានជួយក្រុមយក្សមួយនេះឱ្យឈ្នះពានរង្វាន់ក្របខណ្ឌ Serie A ក្នុងរដូវកាលនីមួយៗចាប់តាំងពីការមកដល់របស់ខ្សែប្រយុទ្ធពូកែក្រឡុកនៅឆ្នាំ ២០១៥ ។
ប្រធានផ្នែកកីឡាររូបនេះបានប្រាប់ Rai Sport អំពី Paulo Dybala ថា៖ “យើងសប្បាយចិត្តណាស់ជាមួយ Dybala គាត់គឺជាលេខ ១០ របស់យើង ។ យើងបានវិនិយោគយ៉ាងច្រើនលើគាត់ ហើយសង្ឃឹមថា គាត់អាចក្លាយជាកីឡាករ Leo Messi របស់ក្រុម Juventus ” ៕
ដោយ៖ តារា