
ជើងឯករងលីគកំពូលអង់គ្លេសក្លឹបបិសាចក្រហម Manchester United កំពុងពិចារណាចង់នាំយកខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹប PSG កីឡាករ Kylian Mbappe ។
របាយការណ៍នេះបាននិយាយថាក្លឹប PSG សង្ឃឹមថាតាមរយៈការទិញយក Mbappe ផ្ដាច់ពីក្លឹប Monaco ពួកគេអាចបញ្ចុះបញ្ចូល Neymar ឱ្យបន្ដលេងនៅក្លឹបម្ចាស់ជើងឯកលីគកំពូលបារាំងនេះបន្ដទៀត ។ ហើយក្លឹបបីសាចក្រហម Manchester United របស់លោក Jose Mourinho ក៏កំពុងពិចារណាចូលដេញថ្លៃផងដែរ ដែលគេជឿជាក់ថានិងមានតម្លៃរហូតទៅដល់ ២៧០ លានអឺរ៉ូ ( ៣១៨ លានដុល្លារអាមេរិក ) ។
តម្លៃនេះអាចធ្លាក់ចុះមកដល់ត្រឹម ១៩០ លានអឺរ៉ូ បើទោះជាក្រុម Manchester United បន្ថែមខ្សែប្រយុទ្ធ Anthony Martial មកលើកិច្ចសន្យានេះក៏ដោយ ៕
ដោយ៖តារា