១សប្តាហ៍ក្រុមហ៊ុនអាកាសចរណ៍វៀតណាមខាតលុយជិត២០លានដុល្លារ ដោយសារការផ្ទុះមេរោគ Covid-19

88178
  • ក្រុមហ៊ុនអាកាសចរណ៍វៀតណាម (HVN.HM) បានឲ្យដឹងថា ខ្លួនបានខាតបង់ប្រាក់ចំណូលរហូតដល់ ២៥០ ពាន់លានដុង ប្រមាណ ១០លាន៨សែនដុល្លារអាមេរិក ក្នុងមួយសប្តាហ៍ដោយសារតែការទប់ស្កាត់ការធ្វើដំណើរដែលបណ្តាលមកពីការផ្ទុះវីរុសកូរ៉ូណាថ្មី (Covid-19) នេះ ។នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters ។

    យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនខាងលើនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនដឹកជញ្ជូនដោតទង់ជាតិវៀតណាមមួយនេះ កំពុងព្យាយាមកាត់បន្ថយប្រតិបត្តិការនិងចំណាយ ដើម្បីជៀសផុតពីផលប៉ះពាល់ នៃការរីករាលដាលនៃជំងឺកូរ៉ូណាថ្មី (Covid-19) ដើម្បីទទួលបានលទ្ធផលហិរញ្ញវត្ថុជាវិជ្ជមានសម្រាប់ឆ្នាំនេះ ។

    សូមបញ្ចាក់ថា អាជ្ញាធរចិនបានផ្អាកការហោះហើរទាំងទៅនិងមកពីចិនដីគោកចាប់តាំងពីចុងខែមករាមកជាហេតុធ្វើឲ្យប៉ះពាល់ដោយផ្ទាល់ដល់ភ្ញៀវទេសចរចំនួន ៧ ម៉ឺននាក់ក្នុងមួយខែរវាងប្រទេសចិន និងវៀតណាម ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី