ខ្សែប្រយុទ្ធស្បែកខ្មៅរបស់ក្លឹប អាស៊ីអឺរ៉ុប យូណាយធីត កីឡាករ Befolo Privat Mbarga បានស៊ុតបញ្ចូលទី ៦ គ្រាប់ម្នាក់ឯងកាលពីម្សិលមិញ ។
ក្លឹបតំណាងឲ្យសកលវិទ្យាល័យ អាស៊ីអឺរ៉ុប យូណាយធីត បានផ្ដួល់ក្រុមតំណាងសកលវិទ្យាល័យ វេស្ទើនភ្នំពេញ ដូចគ្នាក្នុងលទ្ធផលយ៉ាងចាស់ដៃ ៦ ទល់នឹង ១ នៅកីឡាដ្ឋាន AEU Sport Park កាលពីម្សិលមិញ ក្នុងសប្ដាហ៍ទី ៩ នៃពានរង្វាន់ មិត្តហ្វូនខេមបូឌានលីគ ។
នៅតង់ទីមួយកីឡាករ Privat Mbarga បានស៊ុតបញ្ចូលទីបាន ៣ គ្រាប់ នៅនាទី ១’ , ២៩’ , ៣៩’ ឲ្យអាស៊ីអឺរ៉ុប ។ ដល់ពេលចូលដល់តង់ទីពីរ កីឡាកររូបនេះក៏បន្តស៊ុតបន្ថែម ៣ គ្រាប់ទៀតនៅនាទី ៥៣’ , ៦៣’ , ៧៣’ ប៉ុន្តែត្រូវបានកីឡាករ សឿង សុបញ្ញា ស៊ុតបញ្ចូលទីបាន ១ គ្រាប់វិញផងដែរឲ្យ វេស្ទើន ។ បញ្ចប់ការប្រកួត ក្លឹប អាស៊ីអឺរ៉ុប បានយកឈ្នះទៅលើក្លឹប វេស្ទើន ក្នុងលទ្ធផល ៦-១ ។
គួបញ្ជក់ផងដែរថា កីឡាករ Privat Mbarga គឺជាកីឡាករដំបូងគេនៅលីគកំពូលកម្ពុជានារដូវកាលនេះដែលបានស៊ុតបញ្ចូលទីបានរហូតដល់ ៦ គ្រាប់ម្នាក់ឯង និងក៏ជា Top scorers ផងដែរបើគិតត្រឹមសប្ដាហ៍ទី ៩ នេះ ដោយមាន ១៣ គ្រាប់ ៕
ដោយ៖តារា
រូបភាព៖ CNCC