ប្រធានឆ្មាំបដិវត្តអ៊ីរ៉ង់បាននិយាយនៅក្នុងការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់ត្រៀមខ្លួនធ្វើការវាយប្រហារសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ប្រសិនបើប្រទេសទាំងពីរបង្កហេតុណាមួយដែលតំរូវឲ្យប្រទេសអ៊ីរ៉ង់ត្រូវធ្វើដូច្នេះ ។
លោកមេបញ្ជាការ ហូសេ សាលីម បាននិយាយនៅក្នុងសុន្ទរកថា នៅឯពិធីរំលឹកខួប ៤០ថ្ងៃនៃការស្លាប់របស់មេបញ្ជាការកំពូលលោក សូឡេម៉ានី ថា បើប្រទេសទាំងពីធ្វើឲ្យមានកំហុសបន្តិចបន្តួចនោះអ៊ីរ៉ង់នឹងធ្វើការវាយប្រហារ ។អ្នកនាំពាក្យឆ្មាំបដិវត្តបាននិយាយថា ការសម្លាប់លោក សូឡេម៉ានី នឹងនាំទៅដល់ការរំដោះទីក្រុងយេរូសាឡិម ៕
ដោយ៖ រ៉ាយូ