
យោងតាម Premium Sport HD បានឱ្យដឹងថាក្លឹប Manchester City ត្រៀមខ្លួនជាស្រេចក្នុងការដាក់សំណើដេញថ្លៃតម្លៃ ១០០ លានអឺរ៉ូ (៨៨ លានផោន / ១១៨ លានដុល្លារអាមេរិក) ទៅឱ្យក្លិប Juventus ក្នុងគោលបំណងចង់ចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ប្រេស៊ីលកីឡាករ Douglas Costa ។
ខ្សែបម្រើ-ប្រយុទ្ធ ស្លាបរូបនេះក្នុងពេលថ្មីៗនេះបានចុះហត្ថលេខាជាផ្លូវការជាមួយក្លឹប Juventus ក្នុងតម្លៃខ្លួន ៤០ លានអឺរ៉ូ ហើយក្រុមជើងឯកក្របខ័ណ្ឌ Premier League មួយនេះជឿថាការផ្តល់នូវប្រាក់ចំណេញដ៏ច្រើនបែបនេះនឹងគ្រប់គ្រាន់ដើម្បីទាក់ទាញឲ្យកីឡាករវ័យ ២៧ ឆ្នាំរូបនេះឱ្យចាកចេញពីទឹកដឺអ៊ីតាលីដើម្បីទៅលេងនៅទីក្រុង Manchester ហើយ ៕
ដោយ៖តារា