ចប់បាត់! Man City ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតពានរង្វាន់ UCL រយះពេល ២ឆ្នាំ

55248
  • ក្លឹបមេឃខៀវ Manchester City ត្រូវបានហាមឃាត់មិនឱ្យចូលរួមប្រកួតប្រជែងក្នុងក្របខ័ណ្ឌ UEFA Champions League រយៈពេលពីរឆ្នាំ។ នេះបើយោងតាមការចុះផ្សាយរបស់វែបសាយកីឡារដ៏ល្បី Goal

    សហព័ន្ធបាល់ទាត់អឺរ៉ុប ឬក៏ UEFA បានដាក់ទណ្ឌកម្មដែលរួមមានការផាកពិន័យថវិកាចំនួន ៣០ លានអឺរ៉ូ (២៥ លានផោន / ៣៣ លានដុល្លារអាមេរិក) និងការហាមឃាត់មិនឱ្យចូលរួមពានរង្វាន់លំដាប់ទី១ នៃទ្វីបអឺរ៉ុប ( Champions League ) ដល់ក្រុមយក្សនៃក្របខ័ណ្ឌ Premier League ក្លឹប Manchester City បានធ្វើការរំលោភបំពានលើច្បាប់ហិរញ្ញវត្ថុនៃការផ្ទេរកីឡាករ ដោយបានចំណាយទឹកប្រាក់ដ៏ច្រើនលើសលប់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ។

    បន្ទាប់ពីការស៊ើបអង្កេត អង្គជំនុំជម្រះផ្នែកវិនិច្ឆ័យនៃអង្គភាពត្រួតពិនិត្យហិរញ្ញវត្ថុរបស់ UEFA បានរកឃើញថា ក្រុមរបស់លោក Pep Guardiola មានពិរុទ្ធពីបទ«ចាយលុយលើប្រាក់ចំណូលឧបត្ថម្ភរបស់ខ្លួន» ចន្លោះឆ្នាំ ២០១២ ដល់ ២០១៦ ។ ការស៊ើបអង្កេតបានចាប់ផ្តើមបន្ទាប់ពីមានការចោទប្រកាន់ជាច្រើនដែលត្រូវបានបោះពុម្ពផ្សាយដោយទស្សនាវដ្តីអាឡឺម៉ង់ Der Spiegel កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី