អតីតកីឡាករអ្នកមានបុណ្យម្នាក់អះអាងថា Leo Messi តែងតែធ្វើរឿងឆ្កួតៗនៅ Barcelona

8369
  • Malcom បានសារភាពថា គុណភាពរបស់កីឡាករ Lionel Messi ពិតជាអាចគ្រប់ដណ្ដប់រាល់បញ្ហាទាំងអស់នៅក្នុងក្លឹប Barcelona ប៉ុន្តែកីឡាកររូបនេះបានអះអាងថា ប្រធានក្រុមជម្រើសជាតិអាហ្សង់ទីនគឺជាកីឡាករកំពូលតែម្នាក់គត់នៅទឹកដី Camp Nou ដែលជួយធានាថា ក្លឹបនេះនៅតែ“ អស្ចារ្យ” នៅពេលមានបញ្ហា ។

    ក្លិបយក្សនៃក្របខណ្ឌ LaLiga មួយនេះកំពុងស៊ូទ្រាំយ៉ាងលំបាកនៅក្នុងរដូវកាល ២០១៩/២០២០ ។ ក្រោយពីដឹកនាំក្រុមធ្វើមិនសូវបានល្អនារដូវកាលនេះលោក Ernesto Valverde ត្រូវបានក្លឹបបណ្ដេញចេញ ដោយយកលោក Quique Setien មកជំនួស ខណៈដែលក្រុមស្ដេចស Real Madrid បានបំបាក់គូប្រជែងរបស់ខ្លួនឡើងទៅឈរនៅកំពូលតារាង ដោយវ៉ាដាច់ចំនួន ៣ពិន្ទុ ។

    Malcom ដែលបានចាកចេញពី Barcelona ផ្ទេរទៅកាន់ក្លឹប Zenit Saint Petersburg កាលពីរដូវក្តៅនៃឆ្នាំ ២០១៩ ខណះកីឡារប្រេស៊ីលវ័យ ២២ឆ្នាំរូបនេះបានសារភាពថា វត្តមានដ៏អស្ចារ្យគ្រប់ពេលរបស់ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាល អាចជួយឱ្យ Barca ដោះស្រាយបញ្ហាគ្រប់ពេល ។

    Malcom បានប្រាប់ Marca ថា៖ “ បាទ ពួកគេមួយចំនួន បាទ ។ ប៉ុន្តែក្រៅពី Leo មាន Suarez, Griezmann, Rakitic, De Jong, Arthur , Vidal… មានកីឡាករផ្សេងទៀតជាច្រើនផងដែរ ។ វាមិនត្រឹមតែ Leo ទេ វាជាក្រុមទាំងមូល ។ Leo គឺជាកីឡាករឆ្នើមបំផុតនៅលើពិភពលោក ។ ពេលខ្លះគាត់ធ្វើរឿងឆ្កួតៗហើយជួយ Barcelona ឱ្យបានច្រើន ។ ហេតុដូច្នេះហើយបានជាពេលខ្លះនៅពេលពួកគេនិយាយអំពី Barcelona ពួកគេនិយាយអំពី Leo ។ វាជារឿងធម្មតាទេពីព្រោះអ្វីៗទាំងអស់ដែលគាត់ធ្វើ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី