
នៅព្រឹកថ្ងៃសៅរ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃអំពីស្ថានភាពនៃការរីករាលដាលវីរុសកូរ៉ូណាថ្មី ឬ COVID-19 ឲ្យដឹងថា ចំនួនមនុស្សស្លាប់បានកើនលើស ១,៥១៩នាក់ និងអ្នកឆ្លងជាង ៦៦,០០០នាក់ ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានចិន Xinhua ចេញផ្សាយនៅព្រឹកថ្ងៃនេះ ។
នៅក្នុងរយៈពេលពេញមួយថ្ងៃសុក្រ ទី១៤ ម្សិលមិញនេះ មានមនុស្សសរុបចំនួន ១៣៩នាក់បន្ថែមទៀតបានស្លាប់បាត់បង់ជីវិត ។ ហើយអាជ្ញាធរចិនក៏បានបញ្ជាក់ផងដែរថា គិតចាប់តាំងពីការផ្ទុះវីរុស COVID-19 កាលពីចុងឆ្នាំ២០១៩មក មានបុគ្គលិកពេទ្យសរុប ១,៧១៦នាក់បានឆ្លងវីរុសនេះ ហើយ ៦នាក់បាត់បង់ជីវិត ខណះមានអ្នកស្លាប់ដោយសារមេរោគនេះមានត្រឹមតែ ២ ករណីប៉ុណ្ណោះ ៕
ដោយ៖ រ៉ាយូ