មោទនភាពណាស់! ដូណាល់ ត្រាំ ថ្លែងអំណរគុណ និងចងចាំប្រទេសកម្ពុជាគ្មានថ្ងៃបំភ្លេច

92396
  • ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារមួយតាមបណ្តាញសង្គម Twitter ដោយថ្លែងអំណរគុណកម្ពុជា ចំពោះការអនុញ្ញាតឱ្យនាវាទេសចរណ៍ Westerdam ដែលប្រទេសចំនួន ៤ និងកោះ២ បដិសេធនោះ ឱ្យចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ ។

    ប្រធានាធិបតីទី ៤៥ របស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានបង្ហោះសារយ៉ាងដូច្នេះថា៖ ” សូមអរគុណប្រទេសកម្ពុជាដ៏ស្រស់បំព្រង សម្រាប់ការទទួលយក នាវាទេសចរណ៍ Westerdam ឱ្យចូលចតនៅប្រទេសរបស់ខ្លួន ។ សហរដ្ឋអាមេរិក នឹងចងចាំអំពើល្អរបស់អ្នក ” ៕

    ដោយ៖ សំណាង

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី