លោកជំទាវ ហ៊ុន ដានី៖ ស្ត្រី ជាសក្តានុពលនៅគ្រប់សរសៃឈាមនៃវិស័យទេសចរណ៍

52806
  • កាលពីថ្ងៃទី១៣ ខែកុម្ភ: ឆ្នាំ២០២០ លោកជំទាវ ហ៊ុន ដានី រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានដឹកនាំក្រុមការងារចុះជួបសំណេះសំណាលជាមួយក្រុមនារីឯកជន ក្នុងវិស័យទេសចរណ៍ នៅតាមមូលដ្ឋានអាជីវកម្មមួយចំនួន ។

    គោលបំណងនៃការចុះជួបសំណេះសំណាលនេះគឺដើម្បី៖
    -បង្កើនទំនាក់ទំនងល្អរវាងស្ត្រីក្នុងវិស័យរដ្ឋ និងឯកជន
    -ពង្រឹងអនាម័យ សេវាកម្ម និងបដិសណ្ឋារកិច្ច
    -ពង្រឹងសីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ
    -ជំរុញការត្រៀមរៀបចំទទួលភ្ញៀវសម្រាប់ពិធីបុណ្យទន្លេ
    -អប់រំ ណែនាំពីស្ថានភាព និងវិធានការបង្កាការចម្លងជំងឺរលាកសួតវីរុសកូរ៉ូណាប្រភេទថ្មីឆ្នាំ២០១៩ (Covid-19)។
    ឆ្លៀតឱកាសនោះ លោកជំទាវ បានធ្វើការផ្តាំផ្ញើដល់ក្រុមនារី និងអ្នកបម្រើសេវាដែលមានទាំងបុរសផងដែរ សូមកុំមានការភ័យខ្លាចនិងវីរុសថ្មី Coronavirus តែត្រូវមានការប្រុងប្រយ័ត្នក្នុងការរស់នៅ ថែរក្សាសុខភាព និងជឿជាក់លើរាជរដ្ឋាភិបាលយើងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ហើយរួមគ្នាផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា ។

    សូមបញ្ជាក់ថា ក្នុងវិស័យមាសបៃតងមួយនេះ កម្លាំងពលកម្មស្រ្តីមានច្រើនជាងបុរសគឺប្រមាណជាង ៦០% ដែលបានបង្ហាញឱ្យឃើញថាស្រ្តីមានសក្តានុពលធំនៅគ្រប់សរសៃឈាមនៃទេសចរណ៍ ៕

    ដោយ៖ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី