អូស្រ្តាលីបានប្រកាសថា ភ្លើងឆេះព្រៃទាំងអស់នៅរដ្ឋញូសោវវែលស៍ត្រូវគ្រប់គ្រងបានទាំងស្រុងហើយ

20950
  • អាជ្ញាធរពន្លត់អគ្គីភ័យអូស្រ្តាលីបានប្រកាសថា ភ្លើងឆេះព្រៃទាំងអស់នៅរដ្ឋញូសោវវែលស៍ ត្រូវគ្រប់គ្រងបានទាំងស្រុងហើយនៅពេលនេះក្រោយទទួលរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយបញ្ហាភ្លើងឆេះព្រៃ តាំងតែពីខែកញ្ញា ឆ្នាំ២០១៩ មក ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ ។

    ក្រុមភ្នាក់ងារពន្លត់អគ្គីភ័យនៅរដ្ឋ ញូសោតវែលស៍បានអះអាងថា ទីបំផុតភ្លើងឆេះព្រៃទាំងអស់ក្នុងរដ្ឋ New South Wales ត្រូវគ្រប់គ្រងបានទាំងស្រុង ដោយពុំមានការរីករាលដាលទៀតឡើយក្រោយការខិតខំប្រឹងប្រែងអស់រយៈពេលជាច្រើនខែ ។ នៅពេលថ្មីៗនេះថ្មីត្បិតការធ្លាក់ភ្លៀងជាច្រើនបានជួយដល់ការពន្លត់អគ្គីភ័យក៏ពិតមែន ប៉ុន្តែតំបន់ជាច្រើនកំពុងត្រូវប្រឈមបញ្ហា បង្កឡើងដោយគ្រោះទឹកជំនន់ និងព្យុះផងដែរ ។

    សូមបញ្ជាក់ផងដែរថា បញ្ហាភ្លើងឆេះព្រៃនៅរដ្ឋញូសោវវែលស៍បានចាប់ផ្តើតាំងតែពីខែកញ្ញា ឆ្នាំ២០១៩មក បណ្តាលឲ្យមានមនុស្ស ២៥នាក់បានបាត់បង់ជីវិត ផ្ទះរាប់ពាន់ខ្នងត្រូវ បំផ្លាញ់ ខណៈសត្វព្រៃ និងសត្វពាហនៈរាប់ពាន់លានក្បាលត្រូវបានស្លាប់ ៕

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី