ក្លឹប Manchester United បានសម្រេចចិត្តប្តូរសណ្ឋាគារស្នាក់នៅរបស់ពួកគេ ដោយភាពភ័យខ្លាចឆ្លងមេរោគ COVID-19 បន្ទាប់ពីសណ្ឋាគារនេះបានទទួលឲ្យលោក Rafa Benitez និងក្រុមកីឡាករនៃក្លឹបមកពីចិនរបស់គាត់ស្នាក់នៅទីនោះ កាលពីសប្តាហ៍មុន ។
នៅក្នុងអំឡុងការសម្រាកពាក់កណ្តាលសប្តាហ៍នេះ ក្រុមរបស់លោក Ole Gunnar Solskjaer បានសម្រេចធ្វើដំណើរទៅហ្វឹកហាត់នៅប្រទេសអេស្បាញ ក្នុងសប្តាហ៍នេះ ។ ក្រុមបិសាចក្រហម Man Utd បានកក់សណ្ឋាគារ Westin La Quinta Gold Resort and Spa ក្នុងទីក្រុង Benahavis ដើម្បីស្នាក់នៅ ។ ប៉ុន្តែក្រោយពីក្រុមមន្ត្រីការងារ Man Utd ដឹងថា នៅទីនោះ បានទទួលស្វាគមន៍ក្រុមរបស់លោក Rafael Benitez មកពីក្លឹប Dalian Yifang របស់ប្រទេសចិន ស្រាប់តែពួកគេក៏ប្តូរចិត្តប្តូរសណ្ឋាគារភ្លាមៗ ដោយសារភ័យខ្លាចមេឆ្លងមេរោគ COVID-19 ដែលមានប្រភពផ្ទុះចេញពីប្រទេសចិន ។
សូមជម្រាបជូនថា ការប្តូរសណ្ឋាគាររបស់ Manchester United នេះ ក៏បន្ទាប់ពីក្រុមបិសាចក្រហម បានសម្រេចចិត្តឲ្យកីឡាករ Odin Ighalo ដែលទើបផ្លាស់មកពីប្រទេសចិន នៅដាច់ដោយឡែកពីរយៈពេល ១៤ ថ្ងៃសិន ដោយការភ័យខ្លាចចំពោះការឆ្លងរីករាលដាលនៃមេរោគកូរ៉ូណាវីរុសថ្មី ( COVID-19 ) ៕
ដោយ៖ តារា