Van de Beek បញ្ជាក់ច្បាស់ៗថា ខ្លួនគ្មានថ្ងៃទៅលេងឱ្យ Real Madrid ជាដាច់ខាត

44964
  • កីឡាករ Donny van de Beek របស់ក្លិប Ajax បានបដិសេធពាក្យចចាមអារ៉ាមរឿងផ្ទេរទៅកាន់ក្លឹប Real Madrid ខណះខ្សែបម្រើរូបនេះទទូចថា គាត់សប្បាយចិត្តនឹងក្លឹបបច្ចុប្បន្នរបស់គាត់ ។

    កីឡាករវ័យ ២២ ឆ្នាំកំពុងទទួលចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់ក្លឹបកំពូលៗនៅអ៊ឺរ៉ុបជាច្រើនបន្ទាប់ពីបង្ហាញទម្រង់លេងដ៏លេចធ្លោ ដោយបានជួយឱ្យ Ajax ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុន ខណះ Real Madrid និង Manchester United កំពុងមានភាគរយខ្ពស់ជាងគេក្នុងការចុះហត្ថលេខាលើសមាជិកក្រុមជម្រើសជាតិហូឡង់រូបនេះ ។

    គួរម្លឹកឱ្យដឹងថា AJax ដែលជាក្រុមជើងឯកនៃក្របខណ្ឌ Eredivisie ទើបតែបានយល់ព្រមលើកិច្ចព្រមព្រៀងមួយក្នុងការលក់ខ្សែបម្រើឆ្នើម Hakim Ziyech ទៅឱ្យក្រុមតោខៀវ Chelsea នៅរដូវក្តៅខាងមុខកាលពីម្សិលមិញនេះប៉ុណ្ណោះ ប៉ុន្តែបើយោងតាមកាសែត The Mirror បានឱ្យដឹងថា មិត្តរួមក្រុមរបស់គាត់ គឺកីឡាករ Van de Beek កំពុងសប្បាយរីករាយនឹងជីវិតនៅក្នុងក្លឹបបច្ចុប្បន្នរបស់ខ្លួន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី