
ក្លឹប Manchester City ត្រូវបានសហព័ន្ធបាល់ទាត់អឺរ៉ុប ហាមឃាត់រយៈពេល ២ ឆ្នាំមិនឱ្យចូលរួមការប្រកួតប្រជែងពានរង្វាន់ក្របខណ្ឌ Champions League ក្រោយពីរកឃើញធ្វើខុសនឹងច្បាប់របស់ UEFA ដែលបានចាយលុយលើសចំណូល ។
លោក Pep Guardiola គ្រូបង្វឹករបស់ក្រុមជើងឯកលីគកំពូលអង់គ្លេស ( ក្របខណ្ឌ Premier League ) ក្លឹប Manchester City កំពុងមានការព្រួយបារម្ភអំពីអនាគតនៃកីឡាកររបស់គាត់ជាច្រើននាក់បន្ទាប់ពីក្លិបបានទទួលការហាមឃាត់រយៈពេលពីរឆ្នាំពីការលេងនៅក្នុងក្របខ័ណ្ឌ Champions League នេះ ។
អ្នកចាត់ការសញ្ជាតិអេស្ប៉ាញវ័យ ៤៩ឆ្នាំ និងជាអតីតគ្រូ Barcelona ក្រោយពីបានដឹងអំពីការហាមឃាត់ភ្លាមៗឥឡូវនេះលោកមានការព្រួយបារម្ភជាខ្លាំងថា ក្រុមកីឡាកររបស់គាត់បច្ចុប្បន្នប្រហែលជាចង់ចាកចេញពីក្រុមដែលមានរហ័សនាមមេឃខៀវមួយនេះ នៅពេលដែលពួកមិនបានលេងនៅក្របខណ្ឌដ៏មានប្រជាប្រិយ Champions League រយះពេលរហូតដល់ ២រដូវកាលនោះ ៕
ដោយ៖ តារា