Hazard៖ ខ្ញុំពិតជារីករាយណាស់ជាមួយនឹងទម្រង់លេងរបស់ខ្ញុំ ប៉ុន្តែស្ដាយដែលមិនអាចជួយឱ្យ Real ឈ្នះ

40190
  • ខ្សែប្រយុទ្ធឆ្នើមចំណូលថ្មីរបស់ក្រុម Real Madrid កីឡាករ Eden Hazard បានវិលត្រឡប់មកកាន់ទីលានវិញហើយកាលពីយប់ថ្ងៃអាទិត្យនេះ កំឡុងពេលប្រកួតរបស់ក្រុមអធិរាជសក្នុងលទ្ធផល ២-២ ជាមួយក្រុម Celta Vigo ហើយរូបគេពិតជារីករាយជាមួយនឹងទម្រង់លេងរបស់ខ្លួន ។

    ក្នុងការប្រកួតនោះ Real Madrid បាននាំមុខក្រុមភ្ញៀវ ២-១ មុនពេលកីឡាករ Santi Mina ស៊ុតបញ្ចូលទីនៅនាទីទី ៨៥ ដើម្បីចែកគ្នាម្នាក់មួយពិន្ទុក្នុងជំនួបប្រចាំសប្ដាហ៍ទី២៤ នៃក្របខណ្ឌ LaLiga  ខណះនេះគឺជាការប្រកួតលើកដំបូងរបស់កីឡាករវ័យ ២៨ឆ្នាំ Hazard ចាប់តាំងពីជួបបញ្ហារបួសកាលពីឆ្នាំ២០១៩កន្លងមក ។

    នៅក្នុងបទសម្ភាសន៍ក្រោយការប្រកួតខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិក Hazard បាននិយាយថា៖ “ ខ្ញុំមានអារម្មណ៍ល្អ ។ ១០ នាទីដំបូងខ្ញុំនឿយហត់ ប៉ុន្តែប៉ុន្មាននាទីក្រោយមកខ្ញុំមានអារម្មណ៍ល្អ ។ ខ្ញុំពិតជារីករាយជាមួយនឹងការសម្តែងរបស់ខ្ញុំ ប៉ុន្តែមិនមែនជាមួយនឹងលទ្ធផលនេះទេ ។ ខ្ញុំសង្ឃឹមថា យើងនឹងមានភាពប្រសើរឡើងនៅពីរបីប្រកួតទៀត ” ៕

    ដោយ៖ តារា

    ប្រភព :
    Marca
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី