
បន្ទាប់ពីបញ្ចប់ដោយលទ្ធផលស្មើគ្នាក្នុងលទ្ធផល ២-២ ជាមួយក្រុម Celta Vigo នៅឯកីឡដ្ឋាន Estadio Santiago Bernabeu លោក Zinedine Zidane បានទទួលស្គាល់ពីការខកចិត្តនៃការបាត់ ៣ពិន្ទុ ប៉ុន្តែលោកបានចេញមកការពារកីឡាករ Real Madrid របស់គាត់ ។
ក្រោយពីធ្វើឱ្យបាត់ ៣ពិន្ទុដ៏សំខាន់ដើម្បីឈរលើគូរប្រកួតប្រជែងស្លាប់រស់ក្រុមអ្នកមានបុណ្យ Barcelona ចំនួន ៣ពិន្ទុកាលពីយប់មិញនេះ ក្នុងចំណោមអ្នកដែលត្រូវបានគេរិះគន់ខ្លាំង ក្នុងនោះគឺមានខ្សែការពារស្លាបឆ្វេងសញ្ជាតិប្រេស៊ីល Marcelo ដែលបានចូលមកជំនួសកន្លែងរបស់ខ្សែការពារបារាំងវិញក្មេង Ferland Mendy ត្រូវបានគេរិះគន់ខ្លាំងជាងគេ ។
លោក Zidane បានឆ្លើយតបទាក់ទងនឹងការិះគន់នេះថា៖ “ ខ្ញុំមិនគិតថាគាត់ (Marcelo) ធ្វើឱ្យយើងខ្សោយតំបន់ការពារនោះទេ ព្រោះគាត់ពូកែផ្នែកខាងក្រោយ ប៉ុន្តែអ្នកតែងតែមានស្ថិតិ ។ ខ្ញុំសប្បាយចិត្តនឹងអ្នករាល់គ្នាចំពោះរបៀបលេង និងពេលពួកគេលេង ” ។
សូមជម្រាបឱ្យដឹងថា ខ្សែការពារឆ្នើម Marcelo បានបាត់បង់ទំនប់ចិត្តពីកៅអីជម្រើសដំបូង ក្រោយពីការមកដល់របស់ខ្សែការពារវ័យក្មេង Ferland Mendy ដែលកំពុងបង្ហាញទម្រង់លេងដ៏លេចធ្លោស៊ីដាច់តំណែងរបស់ខ្សែការពារចាស់វស្សារូបនេះ ខណះមានពាក្យចរចាអារាមជាច្រើនបាននិយាយថា Marcelo អាចនឹងដើរចេញពី Real Madrid នារដូវកាលក្រោយនេះ ៕
ដោយ៖ តារា