
Eden Hazard បានវិលត្រឡប់មកជួយក្រុម Real Madrid វិញសម្រាប់ជំនួបរបស់ពួកគេជាមួយ Celta Vigo ប៉ុន្តែមិនអាចជួយឱ្យក្រុមរបស់គាត់ទទួលបានជ័យជម្នះឡើយ ។
លទ្ធផលស្មើគឺគ្រប់គ្រាន់ដើម្បីរក្សា Real Madrid នៅលើកំពូលតារាង La Liga ដោយមាន ១ ពិន្ទុនាំមុខ Barcelona ហើយ Hazard បានចូលរួមចំណែកយ៉ាងខ្លាំង ដោយជាអ្នកបង្កើតឱកាសឱ្យមានបាល់ប៉េណាល់ទី ដែលស៊ុតបញ្ចូលទីដោយ Sergio Ramos ។ មិត្តរួមក្លឹប និងមិត្តរួមក្រុមជម្រើសជាតិបែលហ្ស៊ិក គឺអ្នកចាំទី Thibaut Courtois បាននិយាយពីសារៈសំខាន់របស់ Hazard ចំពោះក្លឹប ។
អ្នកចាំទីរូបនេះបាននិយាយថា៖ ” Celta មិនបានធ្វើការវាយបកជាញឹកញាប់ឡើយ ។ ជារួមយើងការពារបានល្អ និងមានការសហការគ្នាល្អ ។ បន្តិចម្តង Hazard នឹងចាប់បានម្តងទៀតបន្ទាប់ពីអវត្តមានអស់រយៈពេល៣ខែ គាត់គឺជាកីឡាករម្នាក់ដែលមានតម្លៃច្រើនសម្រាប់យើង ។ យើងត្រូវព្យាយាមធ្វើឱ្យបានល្អ ។ យើងមានការរំខានដោយសារតែលទ្ធផលស្មើ និងបាត់អស់ ២ ពិន្ទុ គឺមានតម្លៃណាស់នៅទីនេះ ” ៕
ដោយ៖ តារា