វីរបុរសប្រេស៊ីល Cafu អះអាងថា Messi ទោះទៅលេងឱ្យក្លឹបណាក៏ដោយ ក៏នៅតែជា Messi ជានិច្ច

61982
  • យោងតាមវីរបុរសប្រេស៊ីលលោក Cafu ដែលជាម្ចាស់ជើងឯក FIFA World Cup ចំនួន ២សម័យកាលបានឱ្យដឹងថា Lionel Messi មិនអាចអន់ថយកេរ្តិ៍ឈ្មោះរបស់គាត់ដោយសារការចាកចេញពី Barcelona នោះទេ ពីព្រោះគាត់ គឺជាប្រវត្តិសាស្ត្ររបស់ក្លឹប ។

    អតីតតារាឆ្នើម AC Milan និង Roma លោក Cafu ដែលជាអតីតកីឡាករឆ្នើមបំផុតរបស់ប្រេស៊ីលបាននិយាយថា Messi នឹងតែងតែជា Messi ជានិច្ច ដោយមិនគិតពីក្លិបដែលគាត់ត្រូវលេងឱ្យនោះទេ ។ ការរំពឹងទុកជុំវិញអនាគតរបស់ Messi កាន់តែកើតមានខ្លាំងឡើងនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈពេលដែលមានការសង្ស័យថា គាត់អាចពិចារណាការផ្លាស់ប្តូរក្លឹបនៅក្នុងអាជីពចុងក្រោយរបស់គាត់ ។ Messi បានប្រតិកម្មយ៉ាងខ្លាំងដោយមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការអត្ថាធិប្បាយរបស់លោក Eric Abidal នាយកកីឡាររបស់ Barcelona ដែលបានចោទសួរអំពីការប្តេជ្ញាចិត្តរបស់កីឡាករក្នុងអំឡុងពេលរជ្ជកាលរបស់លោក Ernesto Valverde នៅទឹកដី Camp Nou ។

    Messi បច្ចុប្បន្នអាយុ ៣២ ឆ្នាំគឺជាម្ចាស់ពានរង្វាន់ Ballon d’Or ៦ សម័យកាល ហើយមានក្លឹបកំពូលៗនៅលើពិភពលោកជាច្រើនកំពុងចាប់អារម្មណ៍ចង់បានកីឡាកររូបនេះ ប្រសិនបើគាត់សម្រេចចិត្តថា គាត់ចង់ស្វែងរកការប្រកួតប្រជែងថ្មីមួយផ្សេងទៀតនៅចុងបញ្ចប់អាជីព ។ Cafu សារភាពថា គាត់មិនដឹងថាតើ Messi នឹងជ្រើសរើសជម្រើសអ្វីនោះទេ ប៉ុន្តែជឿជាក់ថាគាត់នឹងក្លាយជាផ្នែកសំខាន់មួយរបស់ប្រជាជននៅតំបន់កាតាឡានជានិច្ច ។

    អតីតម្ចាស់ជើងឯកនៃក្របខ័ណ្ឌ Champions League រូបនេះបានប្រាប់ Omnisport ថា៖ ” គ្មាននរណាម្នាក់ដឹងទេ ។ វាពិបាកក្នុងការនិយាយថាតើ Messi នឹងបន្តនៅ Barcelona ឬប្រសិនបើគាត់នឹងផ្លាស់ប្តូរក្រុម ។ Messi ថ្ងៃនេះគឺជាបុរសរបស់ក្រុម Barcelona គាត់គឺជាប្រវត្តិសាស្រ្តរបស់ក្រុម Barcelona ។ ប៉ុន្តែប្រសិនបើគាត់សម្រេចចិត្តផ្លាស់ប្តូរក្រុម គាត់នឹងក្លាយជា Messi ជានិច្ច ហើយយើងនឹងចាក់គ្រឹះសម្រាប់គាត់ជានិច្ច” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី