ប្រធាន La Liga គាំទ្រ Ronaldo និង Griezmann ឱ្យបន្តលេងនៅក្លឹបរបស់ពួកគេរៀងៗខ្លួន

20949
  • យោងទៅតាមប្រធាន La Liga បានឲ្យដឹងថាតារារបស់ក្លឹប Real Madrid និង Atletico នឹងស្នាក់នៅក្លឹបរបស់ពួកគេរៀងៗខ្លួន ។ លោក Javier Tebas ប្រធានក្របខ័ណ្ឌ La Liga ជឿជាក់ថាកីឡាករ Cristiano Ronaldo និង Antoine Griezmann នឹងនៅជាមួយក្រុម Real Madrid និង Atletico រៀងៗខ្លួន ។

    Image result for Javier Tebas

    Ronaldo បានធ្វើឱ្យមានការសង្ស័យលើអនាគតរបស់គេនៅម៉ាឌ្រីដបន្ទាប់ពីការទទួលជ័យជម្នះពានរង្វាន់ UCL ៣ លើកជាប់ៗគ្នារបស់ពួកគេកាលពីខែមុន ។

    Image result for Griezmann

    ទន្ទឹមនឹងនេះដែរអនាគតរបស់ Griezmann នៅ Atletico គឺមិនច្បាស់លាស់នោះឡើយ ខណះដែលខ្សែប្រយុទ្ធរូបនេះនឹងប្រកាសអំពីអណាគតរបស់ខ្លួនក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ចំពេលដែលគាត់កំពុងតែចាប់អារម្មណ៍ពីសំណាក់ក្លឹប Barcelona ។ ប៉ុន្តែលោក Tebas រំពឹងថាកីឡាករទាំងពីរនឹងនៅជាមួយក្លឹបរបស់ពួកគេរៀងៗ ខ្លួននារដូវកាលក្រោយ។

    Image result for Cristiano Ronaldo

    គាត់បានប្រាប់ Onda Cero ថា៖ “ខ្ញុំគិតថា Cristiano កំពុងតែលេងនៅ Real Madrid ហើយ Antoine Griezmann នៅ Atletico ។ ខណៈពេលដែលការចាកចេញរបស់ Ronaldo នឹងត្រូវបានចាត់ទុកជាការខកចិត្តមួយសម្រាប់ក្របខ័ណ្ឌ La Liga ។ លោក Tebas បានទទូចថាគាត់មិនខ្វល់ទេ ។

    Related image

    គាត់បាននិយាយថា៖ “ការចាកចេញរបស់ Cristiano Ronaldo ខ្ញុំមានការព្រួយបារម្ភកាលពី ៥ ឬ ៤ ឆ្នាំមុន ។ វានឹងមិនមានភាពខ្លាំងក្លាសម្រាប់លីកនោះ ប៉ុន្តែឥឡូវយើងសំបូរទៅដោយកីឡាករដ៏អស្ចារ្យជាច្រើន “៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី