ក្រុមអ្នកជំនាញអន្តរជាតិចាប់ផ្តើមប្រជុំគ្នាដើម្បីដោះស្រាយបញ្ហាមេរោគ COVID-19 នៅក្នុងប្រទេសចិន

12291
  • អង្គការសុខភាពពិភពលោក ( WHO ) បាននិយាយកាលពីល្ងាចថ្ងៃអាទិត្យនេះថា ក្រុមអ្នកជំនាញអន្តរជាតិបានចាប់ផ្តើមនូវកិច្ចប្រជុំមួយជាមួយក្រុមអ្នកជំនាញរបស់ប្រទេសចិន នៅក្នុងទីក្រុងប៉េកំាង ដើម្បីពិនិត្យមើលពីស្ថានភាពនៃជំងឺផ្លូវដង្ហើម ដែលបង្កឡើងដោយវីរុស COVID-19 ។

    លោកអង្គលេខាអង្គការសហប្រជាជាតិ ក្នុងពេលបំពេញទស្សនកិច្ចនៅប្រទេសប៉ាគីស្ថានបានសម្តែងការជឿជាក់ថា ការប្រឹងប្រែងរបស់ប្រទេសចិននឹងនំាឲ្យមានការថយចុះនូវឥទ្ធិពលរបស់ជម្ងឺនេះ ។
    ប្រធានាធិបតីរបស់ប្រទេសចិន លោក ស៊ី ជីងភីង បានថ្លែងកាលពីថ្ងៃទី ០៣ ខែ កុម្ភៈ ថា រដ្ឋាភិបាលត្រូវតែបង្កើនការប្រើកម្លំាងមានសមត្ថកិច្ច ​ដើម្បីទប់ទល់នឹងវិបត្តនេះ ។ មន្ត្រីមួយចំនួនត្រូវបានបណ្តេញចេញពីតំណែង ដោយសារការគ្រប់គ្រងទន់ខ្សោយក្នុងការទប់ទល់នឹងការរីករាលដាលនូវជម្ងឺផ្លូវដង្ហើម COVID-19 នេះ ៕

     

    ដោយ៖ រ៉ាយូ

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី