
បើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Channel News Asia នៅយប់ថ្ងៃអាទិត្យទី ១៦ ខែកុម្ភៈ ឆ្នាំ ២០២០នេះ កោះតៃវ៉ាន់បានរាយការណ៍ថា មានករណីអ្នកស្លាប់ដោយសារជម្ងឺ COVID-19 ដំបូងលើបុរសវ័យ ៦០ ឆ្នាំម្នាក់ ។
លោក ចិន ស៊ីជុង (Chen Shih-Chung) រដ្ឋមន្ត្រីក្រសួងសុខាភិបានតៃវ៉ាន់បានឲ្យដឹងថា បុរសវ័យ ៦០ ឆ្នាំម្នាក់នៅតៃវ៉ាន់បានបាត់បង់ជីវិត ដោយសារជម្ងឺ COVID-19 ដែលជាករណីស្លាប់ដំបូងនៅតៃវ៉ាន់ ។ លោករដ្ឋមន្ត្រីអះអាងថា បុរសជាអ្នកជម្ងឺនោះមិនបានចេញពីកោះតៃវ៉ាន់នោះទេក្នុងកំឡុងពេលថ្មីៗនេះ ប៉ុន្តែគាត់មានជម្ងឺទឹកនោមផ្អែម និងជម្ងឺថ្លើមប្រភេទ B ទៀតផង ។
សូមបញ្ជាក់ឱ្យដឹងផងដែរថា ករណីអ្នកឆ្លងជម្ងឺ COVID-19 នៅកោះតៃវ៉ាន់បានកើនដល់ ២០ករណីហើយ ខណះអ្នកស្លាប់សរុបបានកើនលើស ១,៧៧០នាក់ និងអ្នកឆ្លងសរុបជាង ៧០០,០០០នាក់ ហើយមនុស្សស្លាប់នៅក្នុងប្រទេសនៅតែឈរលំដាប់កំពូលដដែល ៕
ដោយ៖ បូណា