
កូរ៉េខាងត្បូងមិនស្ថិតក្នុងចំណោមក្រុមល្អបំផុតដែលកំពុងចូលរួមក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ឡើយ ។ កូរ៉េខាងត្បូងមិនត្រូវបានគេរំពឹងថានឹងឈានដល់ជុំទី ១៦ ឡើយជាពិសេសនៅពេលដែលប្រទេសកូរ៉េកំពុងប្រឈមនឹងក្រុមខ្លាំងនៅក្នុងពូល ដែលមានដូចជា ក្រុមអាល្លឺម៉ង់ , ម៉ិកស៊ិក និង ស៊ុយអែត ។
ហេតុនេះហើយបានតំបន់ការពារត្រូវតែពង្រឹងបន្ថែមឲ្យកាន់តែខ្លាំងថែមទៀតដែលអ្នកចាំទីកូរ៉េខាងត្បូង Kim Seung-gyu យល់ស្របតាមការយល់ឃើញនេះ ។ Kim បានបញ្ជាក់អំពីសារៈសំខាន់នៃតួនាទីអ្នកចាំទី ។ អ្នកចាំទីរូបនេះបាននិយាយបន្ទាប់ពីការហ្វឹកហាត់ថា៖ “ខ្ញុំបានមើលការប្រកួតរវាង អាឡឺម៉ង់និងអារ៉ាប៊ីសាអូឌីត ហើយបានគិតថា អារ៉ាប៊ីសាអូឌីត បានស៊ុតបាល់បញ្ចូលទីពីរគ្រាប់តែប៉ុណ្ណោះដោយសារការបង្ហាញទម្រង់លេងយ៉ាងល្អរបស់អ្នកចាំទី” ។ ប្រសិនបើយើងអនុញ្ញាតឱ្យមានគ្រាប់បាល់ស៊ុតបញ្ចូលទីនៅដើមតង់ ឬច្រើនក្នុងតង់ទី ១ ក្រុមនឹងត្រូវអកុសល ។ ប្រសិនបើយើងអាចការពារបាននៅតង់ទី ១ ខ្ញុំគិតថាយើងអាចមានឱកាសឈ្នះក្នុងតង់ទី ២ “។
អ្នកចាំទីរបស់ក្លឹប Vissel Kobe ក៏ដឹងអំពីការគំរាមកំហែងមួយផ្សេងទៀតសម្រាប់របស់គេគឺ កម្ពស់ ។ Kim បានបន្ដថា៖ “ស៊ុយអ៊ែតជាញឹកញាប់ចាប់ផ្តើមការប្រយុទ្ធលេងបាល់ខ្ពស់ ។ ក្នុងករណីបែបនេះវាជាបញ្ហាធំក្នុងការគំរាមកំហែងដល់ក្រុមយើង ។ យើងកំពុងពិភាក្សាពីតួនាទីខ្សែការពារ “។
កម្ពស់ជាមធ្យមរបស់កីឡាករស៊ុយអែតគឺ ១៨៥.២ cm ខណះ កូរ៉េខាងត្បូងមានកម្ពុស់ជាមធ្យមគឺ ១៨២.២ នេះបើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ CBS អ្នកអង្កេតការណ៍កីឡាបាល់ទាត់ប្រចាំខែបានឲ្យដឹង ៕
ដោយ៖តារា