
អ្នកឆ្លងវីរុស COVID-19 នៅប្រទេសចិនសរុបចំនួន ១០,៨៤៤នាក់ហើយដែលជាសះស្បើយទាំងស្រុង ហើយក្រុមគ្រូពេទ្យបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យផងដែរ ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ។
យោងតាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា កាលពីថ្ងៃអាទិត្យម្សិលមិញនេះមានអ្នកជំងឺវីរុស COVID-19 ចំនួន ១,៤២៥នាក់ បន្ថែមទៀតបានជាសះស្បើយនាំឲ្យចំនួនអ្នកជាសះស្បើយពីជំងឺនេះបានកើនឡើងដល់ ១០,៨៤៤នាក់។
សូមបញ្ជាក់ថា តាមរបាយការណ៍របស់គណៈកម្មការសុខាភិបាលចិននៅព្រឹកថ្ងៃសុក្រនេះបានបញ្ជាក់ថា ចំនួនមនុស្សស្លាប់ដោយសារវីរុស COVID-19 បានកើនឡើងដល់ ១៧៧០នាក់ហើយ ខណៈចំនួនអ្នកឆ្លងបានកើនដល់ជិត ៧០,៤០០នាក់ ៕
ដោយ៖ រ៉ាយូ