
ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុម Barcelona នឹងធ្វើឱ្យអាហ្សង់ទីនឈ្នះពានរង្វាន់ FIFA World Cup នេះបើយោងតាមតារាម៉ូដែល Suzy Cortez ។ ខ្សែបម្រើ-ប្រយុទ្ធរបស់ក្លឹប Barcelona កីឡាករ Messi បានខកចិត្តក្នុងការបរាជ័យនៃពានរង្វាន់ World Cup កាលពីបួនឆ្នាំមុន ក្រោយពីចាញ់អាល្លឺម៉ង់ក្នុងវគ្គផ្តាច់ព្រ័ត្រ ។
កីឡាករវ័យ ៣០ ឆ្នាំរូបនេះបានខកចិត្តក្នុងការឈ្នះពានរង្វាន់ World Cup នៅក្នុងប្រទេសប្រេស៊ីលដែលគាត់បានខិតខំព្យាយាមជួយក្រុមឡើងរហូតដល់វគ្គផ្តាច់ព្រ័ត្រ ប៉ុន្តែអកុសលនៅពេលដែលអាល្លឺម៉ង់ដូចដាក់ខ្សែប្រយុទ្ធ Mario Gotze ចូលភ្លាមកីឡាកររូបនេះបានស៊ុតបញ្ចូលទី១ គ្រាប់ជួយឲ្យអាល្លឺម៉ង់លើកពាន World Cup កាលគ្រានេោះ ។
Messi បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិអាហ្សង់ទីនក្រោយពីតារាក្លឹប Barcelona រូបនេះរងការខកចិត្តម្ដងទៀតបន្ទាប់ពីបាត់បងពានរង្វាន់ Copa America ក្រោមថ្វិជើង ឈីលី ។ ទោះបីជាយ៉ាងណាក៏ដោយម្ចាស់ពានរង្វាន់ Ballon d’Or ប្រាំសម័យកាល បានសម្រេចចិត្តវិលចូលជម្រើសជាតិរបស់ខ្លួនវិញនិងបានដឹកនាំក្រុមទៅដណ្ដើមពាននេះម្ដងទៀតនៅរស្ស៊ី ខណៈដែលពួកគេមានបំណងចង់ទទួលបានភាពជោគជ័យដូចកាលនៅឆ្នាំ ១៩៧៨ និង ១៩៨៦ ។
ហើយតារាម៉ូដែលប្រេស៊ីល Cortez ដែលត្រូវបានគេស្គាល់ផងដែរថាជាអ្នកគាំទ្រដ៏ធំរបស់ក្លឹប Barcelona បានគិតថា Messi មានអ្វីដែលត្រូវធ្វើដើម្បីធ្វើឱ្យប្រទេសរបស់គាត់ឈ្នះពាន ។
តារាម៉ូដែលរូបនេះបានប្រាប់ទៅ The Express ថា៖ “អាហ្សង់ទីននឹងក្លាយជាម្ចាស់ជើងឯកនៅក្នុងប្រទេសរុស្ស៊ី ។ កីឡាករ Lionel Messi គឺជាកីឡាករល្អបំផុតនៅក្នុងពិភពលោក ។ គាត់ចូលទៅក្នុងការប្រកួតដ៏ល្អបំផុតរបស់គាត់ទាំងរាងកាយនិងបញ្ញាស្មារតី ។ ទោះបីជាក្រុមអាហ្សង់ទីនធ្វើមិនបានល្អក៏ដោយ ក៏គាត់អាចឈ្នះការប្រកួតតែម្នាក់ឯងបានដែរ “៕
ដោយ៖តារា