អង្គការសុខភាពពិភពលោក សាទរចំពោះឥណ្ឌូណេស៊ីដែលបានធ្វើការនាំយកពលរដ្ឋខ្លួនចេញពីតំបន់ផ្ទុះមេរោគ COVID-19

117009
  • អង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានធ្វើការងារយ៉ាងល្អ​ក្នុងការនាំយកពលរដ្ឋរបស់ខ្លួនចេញពីខេត្តហ៊ូបេរបស់ប្រទេសចិន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃមេរោគកូរ៉ូណាវីរុស (COVID-19) ។

    តំណាងឥណ្ឌូណេស៊ីរបស់អង្គការសុខភាពពិភពលោកលោក លោក Navaratnasamy Paranietharan បាននិយាយថា អាជ្ញាធរឥណ្ឌូណេស៊ីបានអនុវត្តន៍យ៉ាងល្អនូវអនុសាសន៍របស់អង្គការសុខភាពពិភពលោកក្នុងការរក្សាពលរដ្ឋរបស់ពួកគេឱ្យវិលត្រឡប់ពីទីក្រុង Wuhan និងរក្សាទុកពិនិត្យរយៈពេល ១៤ ថ្ងៃ នៅលើកោះ Natuna។
    យោងតាមរដ្ឋមន្រ្តីក្រសួងសុខាភិបាលឥណ្ឌូណេស៊ី លោក Terawan Agus Putember បាននិយាយថា ប្រជាជនឥណ្ឌូណេស៊ី​ត្រូវបានប្រកាសថា មានសុខភាពល្អ បន្ទាប់ពីការដាក់ឱ្យនៅដាច់ដោយឡែករយៈពេល ១៤ថ្ងៃ។
    នៅពេលជាមួយគ្នានោះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េ លោកស្រី Kang Hyung-wha បានជួបជាមួយក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្រ្តី​កា​រ​បរទេសចិន លោក Wang Yi នៅខាងក្រៅសន្និសីទសន្តិសុខទីក្រុងមុយនិចលើកទី ៥៦ ក្នុងកំឡុងពេលដែលសម្តែងក្តីសង្ឃឹមថា វីរុសនេះនឹងត្រូវបានបង្ការនៅក្នុងប្រទេសចិននាពេលឆាប់ៗនេះ ។

    លោកស្រីក៏បានស្នើឱ្យទីក្រុងប៉េកាំងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋកូរ៉េក្នុងការការពារពលរដ្ឋ និងក្រុមហ៊ុន​អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសចិន ។
    លោក Wang Yi បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់ទីក្រុងសេអ៊ូលក្នុងការប្រយុទ្ធប្រឆាំងជំងឺ COVID-១៩ ហើយបានសង្កត់ធ្ងន់ថា ប្រទេសចិននឹងធ្វើការងារយ៉ាងជិតស្និទ្ធជាមួយសាធារណរដ្ឋកូរ៉េ ដើម្បីឆ្លើយតបទៅនឹងការផ្ទុះឡើងនេះ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី