Carles Puyol ៖ Lionel Messi អាចលេងបាល់រហូតដល់គាត់មានអាយុ ៣៨ ឆ្នាំ

10182
  • វីរបុរសរបស់ក្លឹប Barcelona លោក Carles Puyol បានប្រកាសថា Lionel Messi មានសក្តានុពលក្នុងការលេងបាល់រហូតដល់គាត់មានអាយុយ៉ាងតិច ៣៨ ឆ្នាំ ។

    តារាឆ្នើមសញ្ជាតិអាហ្សង់ទីន Lionel Messi នឹងឈានដល់វ័យ ៣៣ ឆ្នាំនៅខែមិថុនាខាងមុខនេះហើយ នឹងក៏បន្តបង្ហាញភាពខ្លាំងនៅក្របខណ្ឌ La Liga រដូវកាលនេះផងដែរ ដោយរកបាន ១៤ គ្រាប់និង Assists បានចំនួន ១២ដងពីការបង្ហាញខ្លួន ១៩ ប្រកួតសម្រាប់ក្លឹប Barcelona ។

    ជាមួយនឹងគូប្រជែងយូរអង្វែងកីឡាករ Cristiano Ronaldo ក៏នៅតែខ្លាំងជាមួយក្រុមសេះបង្កង់ Juventus ដែលបច្ចុប្បន្នកំពុងមានអាយុ ៣៥ ឆ្នាំទៅហើយ ខណះអតីតខ្សែការពារចិត្តធម៌លោក Puyol បានគាំទ្រឱ្យ Messi បន្តក្នុងវិថីបាល់ទាត់ក្នុងរយះពេលយូរបន្តទៀតជាមួយដៃគូរស្លាប់រស់ Ronaldo ។

    Puyol បានប្រាប់ Marca ថា៖ “ Messi មានអាយុ ៣២ ឆ្នាំ ហើយកីឡាករដែលថែរក្សាខ្លួនឯងដូចជា Leo ពិតជាអាចលេងបានរហូតដល់គាត់មានអាយុ ៣៨ ឆ្នាំ ។ ហេតុអ្វីបានជាយើងនិយាយពី Barcelona ដោយគ្មាន Messi នៅពេលដែលគាត់នៅទីនេះឥឡូវនេះ? អ្វីដែលយើងត្រូវធ្វើគឺព្យាយាមឈ្នះឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី