
កីឡាករ Cristiano Ronaldo នៅតែចង់ចាកចេញពីក្លឹប Real Madrid នៅរដូវក្តៅ ហើយជាក់ស្តែងគាត់នៅតែមានកំហឹងខ្លាំង ក្នុងស្ថានភាពបច្ចុប្បន្នរបស់គាត់ ។ នេះបើតាម Marca ចុះផ្សាយ
ប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះបានប្រាប់ពីការចាកចេញពីក្លឹបបន្ទាប់ពីការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ហើយនៅតែមិនសប្បាយចិត្តជាមួយនឹងក្លឹបលើការប៉ុនប៉ងរបស់ពួកគេដើម្បីបន្តកិច្ចសន្យាជាមួយខ្លួន ។
វិបសាយ goal បានឲ្យដឹងថា ក្លឹបយក្សរបស់អេស្ប៉ាញមួយនេះនៅតែមិនមានការព្រួយបារម្ភអំពីការប្រកាសចាកចេញរបស់ម្ចាស់ពាន Ballon d’Or ប្រាំសម័យកាល កីឡាករ Ronaldo ទេ ហើយឥឡូវនេះគាត់ទំនងជាឈានដល់ចំនុចដែលចង់ចាកចេញពីទឹកដីអេស្ប៉ាញខ្លាំងមែនទែនហើយ ៕
ដោយ៖តារា