ចិនបញ្ចូនយោធា១,២០០នាក់បន្ថែមទៀតទៅទីក្រុងវូហាន ដើម្បីប្រយុទ្ធជាមួយមេរោគ COVID-19

23213
  • មន្ត្រីពេទ្យយោធាសរុប ១,២០០នាក់បន្ថែមទៀតត្រូវបានបញ្ជូនទៅដល់ទីក្រុងវូហាន (Wuhan) នៃខេត្តហ៊ូប៉ី (Hubei) ហើយដើម្បីបង្កើនការប្រយុទ្ធប្រឆាំងនឹងវីរុស COVID-19 ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួរ នៅ ថ្ងៃទី១៧ ឆ្នាំ២០២០នេះ ។

    ចិនបានសម្រេចឲ្យមន្ត្រីពេទ្យសរុប ២,៦០០នាក់បន្ថែមទៀត ត្រូវបញ្ជូនទៅកាន់ទីក្រុង Wuhan ដែលជាចំណុចផ្ទុះដំបូង និងធ្ងន់ធ្ងរបំផុតនៃវីរុស COVID-19 ខណៈមន្ត្រីពេទ្យសរុប ១,៤០០នាក់ ត្រូវបានបញ្ជូនទៅមុន ។ ចំណែកក្រុមជំនាញអន្តរជាតិដឹកនាំដោយអង្គការសុខភាពពិភពលោក (WHO) ក៏បានទៅដល់រដ្ឋធានីប៉េកាំងផងដែរកាលពីថ្ងៃអាទិត្យ ដើម្បីចាប់ផ្តើមសហការការងារជាមួយក្រុមជំនាញចិនក្នុងការប្រយុទ្ធប្រឆាំងវីរុស COVID-19 ៕

    ដោយ៖ បូណា

    ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី