COVID-19 ប្រហាជីវិតមនុស្សឡើងដល់ ១,៨៦៨នាក់ និងអ្នកឆ្លងកើនជិត ៧៣,០០០នាក់

117413
  • ចំនួនមនុស្សដែលស្លាប់បាត់បង់ជីវិត ដោយសារវីរុសកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងប្រទេសចិនបានកើនដល់ ១,៨៦៨នាក់ ហើយ ខណះចំនួនអ្នកឆ្លងបានបន្តកើនដល់ជាង ៧២,៥០០នាក់នៅព្រឹកថ្ងៃអង្គារ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ ។ នេះបើតាមការការផ្សាយចេញពីទីភ្នាក់ងារព័ត៌មាន CGTN ។

    ក្រសួងសុខាភិបាលចិនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១,៨៦៨នាក់ បន្ទាប់ពីថ្ងៃច័ន្ទ ទី១៧ម្សិលមិញនេះ មានអ្នកជម្ងឺ COVID-19 ចំនួន ៩៨នាក់ទៀត ដោយឡែកមនុស្សឆ្លងជម្ងឺ COVID-19 ថ្មីទៀតមានចំនួន ១,៨៨៦នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ៣១ របស់ចិន ។
    សូមជម្រាបឱ្យដឹងផងដែរថា គិតមកទល់ពេលនេះ ករណីមនុស្សស្លាប់នៅក្រៅចិនដីគោក គឺមានរហូតដល់ ៥ ករណីហើយ រួមមាន ១ ករណីនៅទីក្រុងហុងកុង, ១ ករណីនៅប្រទេសហ្វីលីពីន, ១ ករណីនៅប្រទេសជប៉ុន , ១ ករណីនៅកោះតៃវ៉ាន់ និង ១ ករណីទៀតនៅប្រទេសបារាំង ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី