ប្រធានក្រុមហ៊ុន BMW ប្រចាំប្រទេសចិន អះអាងថា ចិននឹងឈ្នះសមរភូមិលើមេរោគ COVID-19

34417

នាយកក្រុមហ៊ុនផលិតរថយន្តម៉ាក BMW ប្រចំានៅប្រទេសចិនបានសម្តែងនូវទំនុកចិត្តរបស់ខ្លួនលើប្រទេសចិនក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងប្រភេទថ្មី COVID-19 នៅក្នុងប្រទេសចិន ។

លោកនាយកប្រតិបត្តិនៃក្រុមហ៊ុនផលិតរថយន្តយក្សនេះ ​បាននិយាយនៅក្នុងបទសម្ភាសន៍ជាលាយលក្ខណ៍អក្សរជាមួយសារព័ត៌មានស៊ីនហួថា យើងជឿជាក់ថាប្រទេសចិននឹងអាចឈ្នះការប្រយុទ្ធប្រឆាំងនឹង COVID-19 រហូតដល់ទីបំផុត ។
លោកបានសរសេរថា ប្រសិនបើប្រទេសណាមួយមានសមត្ថភាពដោះស្រាយវិបត្តិដែលមិនធ្លាប់មានពីមុនមកវាច្បាស់ណាស់ នោះគឺប្រទេសចិន ៕

ដោយ៖ បូណា

ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី