សម្តេចតេជោ៖ ទោះបីនាវា Westerdam មានអ្នកផ្ទុក Covid-19 ក៏ដោយក៏អនុញ្ញាតឲ្យចុះចតក្នុងទឹកដីកម្ពុជាដែរ

90293
  • សម្តេចតេជោ ប្រកាសចំហរថា ទោះបីនាវាទេសចរណ៍ Westerdam មានអ្នកផ្ទុក វីរុសខូវីដ-19 (Covid-19) ក៏ដោយ ក៏អនុញ្ញាតឲ្យចុះចតក្នុងទឹកដីកម្ពុជាដែរ ដើម្បីបង្ហាញពីក្តីស្រឡាញ់ ភាពកក់ក្តៅ និងបេះដូងមនុស្សធម៌ពិតរបស់កម្ពុជាចំពោះភ្ញៀវទេសចរទាំងអស់ ។

    សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រគល់សញ្ញាបត្រដល់គរុសិស្ស គរុនិស្សិត បញ្ចប់ការសិក្សាឆ្នាំ២០១៨-២០១៩ នៅវិទ្យាស្ថានជាតិអប់រំ បានបញ្ជាក់ថា ចំពោះនាវាទេសចរណ៍ Westerdam ដែលមានអ្នកធ្វើដំណើរជាង ២០០០នាក់នោះ ទោះបីជាក្នុងចំណោមអ្នកដំណើរទាំងនោះ មានផ្ទុកវីរុសខូវីដ-19 (Covid-19) ក៏ដោយ ក៏កម្ពុជាអនុញ្ញាតឲ្យចូលចតដែរ ដើម្បីជួយព្យាបាលពួកគាត់ ឲ្យជាសះស្បើយ។សម្តេចតេជោ បន្ថែមថា បើយើងមិនជួយតើឲ្យអ្នកណាជួយ បើប្រទេសមួយចំនួនបានបដិសេធទៅហើយនោះ ។
    សម្តេចតេជោ បន្តថា បើសាមីប្រទេសគេមិនទទួលខុសត្រូវទេ គឺកម្ពុជានឹងបន្តមើលថែពួកគេរហូតដល់ថ្ងៃបានវិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ។សម្តេចតេជោ បានបញ្ជាក់បន្ថែមថា ក្រសួងសុខាភិបាលបានពិនិត្យសុខភាពយ៉ាងហ្មត់ចត់ទៅលើអ្នកទេសចរទាំងនោះ ហើយពេលនេះ អ្នកទេសចរប្រមាណជា៥០០នាក់បាន ស្នាក់នៅបណ្តោះអាសន្ន នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ដើម្បីបន្តដំណើរកំសាន្តនៅប្រទេសកម្ពុជា ហើយបន្តរៀបចំសំបុត្រយន្តហោះ ចេញពីកម្ពុជាឆ្ពោះទៅកាន់ប្រទេសកំណើតពួកគេវិញ។

    សម្ដេចបានមានប្រសាសន៍ថា៖ “ដូចខ្ញុំបាននិយាយនៅព្រឹកថ្ងៃទី១៤ដែលខ្ញុំបានទទួលនាវាទេសចរណ៍Westerdam។ប្រសិនបើពេលនោះមាន៤ទៅ៥ករណីមានវីរុសកូរ៉ូណា។ តើអ្នកឯងឲ្យចូលឬអត់? ខ្ញុំនិងឲ្យចូលលឿនបំផុតត្រូវតែខិតខំយកអ្នកដែលមានជម្ងឺនេះឡើងដីគោកដើម្បីទទួលបានព្យាបាលកុំឲ្យរីករាលដាលនៅលើកាប៉ាល់នេះជាគោលជំហររបស់ខ្ញុំ។ ចឹងខ្ញុំយកការទទួលខុសត្រូវ ក្នុងឋានៈជាអ្នកអនុវត្តន៍គោលការណ៍មនុស្សធម៌មួយចំពោះពលរដ្ឋនៃប្រទេសដ៏ទៃដែលយើងជាសមាជិកនៃអង្គការសហប្រជាជាតិ និងសមាជិកអង្គការសុខភាពពិភពលោក និងជាបណ្តាញក្នុងការទទួលខុសត្រូវ ។ទោះបីបើមានយើងឲ្យចូលមក យើងឲ្យចុះចតនៅកំពង់សារ៉ូចុះយកនាវាទៅទុក យកអ្នកជម្ងឺនេះទៅព្យាបាលដើម្បីកុំឲ្យរីករាលដាលនេះជាកិច្ចការយើងត្រូវធ្វើនេះជាកាព្វកិច្ចមនុស្សធម៌មានការទទួលខុសត្រូវមនុស្សធម៌ជារួមចំណែកសាមគ្គីភាពដើម្បីដោះស្រាយបញ្ហាប្រឈមថ្នាក់តំបន់និងសកលនៅពេលនេះ ។ អំពីវីរុសខូវីដ-១៩នេះ ថ្ងៃនេះខ្ញុំបានជួបអគ្គឯកទូតអាមេរិកផងហើយជួបប្រធានកាប៉ាល់មកសូមថ្លែងអំអរគុណ ។ យើងនិងខិតខំបន្តការងារនេះបន្តទៅទៀតរហូតចប់ចុងចប់ដើម ។ ខ្ញុំយកឱកាសនេះសូមកោតសរសើរចំពោះក្រសួងសុខាភិបាល និងគ្រូពេទ្យគ្រប់រូបបានចូលរួមក្នុងប្រព្រឹត្តិការណ៍នេះនិងវិទ្យាស្ថានប៉ាស្ទ័រនិងដៃគូរផ្សេងៗទៀត ” ៕

    ដោយ៖​ ស្រស់

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី