Luis Figo ៖ Mbappe នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់ Real Madrid

32828
  • ខ្សែប្រយុទ្ធ Kylian Mbappe របស់ក្រុម Paris Saint-Germain គឺជាកីឡាករដ៏ឆ្នើមម្នាក់នៅលើពិភពលោក ហើយគាត់នឹងក្លាយជាកីឡាករដ៏មានតម្លៃបំផុតសម្រាប់ក្រុម Real Madrid នេះបើយោងតាមសម្ដីរបស់លោក Luis Figo ។

    នៅអាយុទើបតែ ២១ ឆ្នាំ Mbappe ទទួលបានលទ្ធផលជាច្រើនជាងកីឡាករមួយចំនួនដែលក្របកអាជីពមួយជីវិតទៅទៀត ។ កីឡាករសញ្ជាតិបារាំងរូបនេះបានឈ្នះជើងឯកក្របខណ្ឌ Ligue 1 ចំនួន ៣ លើកមកហើយជាមួយក្លឹបពីរផ្សេងគ្នា ក្រោយមកទៀតក៏បន្តឈ្នះមេដាយមេស បន្ទាប់ពីជួយឱ្យបារាំងគ្រងតំណែងជើងឯកពិភពលោក World Cup 2018 ហើយរូបគេក៏បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៤ ក្នុងការបោះឆ្នោតចុងក្រោយសម្រាប់ពានរង្វាន់ Ballon d’Or ឆ្នាំ ២០១៨ ផងដែរ ។ បច្ចុប្បន្ន Mbappe គឺជាកីឡាករដ៏សំខាន់បំផុតសម្រាប់ PSG ខណះនៅរដូវកាលនេះគេរកបាន ២៣ គ្រាប់ក្នុងការបង្ហាញខ្លួនចំនួន ២៧ ប្រកួតនៅគ្រប់ការប្រកួតទាំងអស់ ។ ទម្រង់លេងដ៏លេចធ្លោរបស់កីឡាករវ័យក្មេងរូបនេះនៅតែបន្តទាក់ទាញការចាប់អារម្មណ៍ពីក្លឹបកំពូលៗនៅទូទាំងទ្វីបអឺរ៉ុបដោយមានសេចក្តីរាយការណ៍ថា Real Madrid បាននាំមុខគេក្នុងការប្រជែងចុះហត្ថលេខានាំយកតារាជើងស៊ុតរូបនេះ ក្នុងទីផ្សារដោះដូរកីឡាកររដូវក្តៅខាងមុខ ។

    លោក Figo ដែលលេងឱ្យក្លិបអធិរាជសចន្លោះឆ្នាំ ២០០០ និង ២០០៥ ជឿថា Mbappe នឹងក្លាយជាការចុះហត្ថលេខាដ៏អស្ចារ្យមួយសម្រាប់ក្លិបចាស់របស់គាត់ ដោយលោកបានប្រាប់ RMC Sport នៅឯពានរង្វាន់ Laureus Sports Awards នៅទីក្រុងប៊ែរឡាំងថា៖ “អាយុមិនមានន័យអ្វីទេនៅពេលអ្នកមានគុណសម្បត្តិទាំងអស់នេះ ។ អ្វីដែលសំខាន់គឺគាត់នៅតែបន្តស្រឡាញ់កីឡានេះ គឺគាត់បន្តកែលម្អចង់ឱ្យកាន់តែប្រសើរឡើងជារៀងរាល់ថ្ងៃ។ នោះគឺជាវិធីដែលគាត់នឹងសម្រេចបាននូវអ្វីគ្រប់យ៉ាងដែលគាត់ចង់បាន ” ។

    អតីតម្ចាស់ពាន Ballon D’or រូបនេះបន្តថា៖ “Mbappe គឺជាកីឡាករវ័យក្មេងម្នាក់ដែលល្អបំផុតនៅលើពិភពលោកដែលជាកីឡាករដែលមានតម្លៃថ្លៃជាងគេផងដែរ ។ គាត់ស្ថិតនៅក្នុងក្រុមដែលមិនមានបញ្ហាហិរញ្ញវត្ថុ ខ្ញុំមិនដឹងថាតើនឹងអាចចុះហត្ថលេខាជាមួយគាត់បានទេ ។ ប៉ុន្តែគាត់នឹងក្លាយជាកីឡាករដ៏ឆ្នើមម្នាក់សម្រាប់ក្រុម Real Madrid ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី