ទោះស៊ុតឥល្ហែ តែ Haaland ថា ខ្លួនមិនទាន់បញ្ចេញសមត្ថភាពអស់នៅឡើយទេ

29423
  • Erling Haaland និយាយថា គាត់ត្រូវតែល្អជាងនេះនៅក្នុងក្របខ័ណ្ឌ Champions League បន្ទាប់ពីរកបាន ២ គ្រាប់ក្នុងជ័យជម្នះ ២-១ របស់ក្រុម Borussia Dortmund លើក្រុម Paris Saint-Germain ។

    ពីរគ្រាប់របស់ Haaland គឺជាគ្រាប់លើកទី ៩ និងទី ១០ របស់គេនៅ Champions League រដូវកាលនេះ ដោយជួយឱ្យក្រុម Dortmund ឈ្នះក្រុមខ្លាំងបារាំង Paris Saint-Germain នៅលើទឹកដីអាល្លឺម៉ង់ ក្នុងជំនួបជើងទី១ ។ គ្រាប់បាល់ទីមួយបានកើតឡើងនៅនាទីទី ៦៩ ដើម្បីឱ្យ Dortmund នាំមុខមុន ។ ហើយបន្ទាប់ពីការស៊ុតតាមស្មើររបស់កីឡាករ Neymar ខ្សែប្រយុទ្ធវ័យ ១៩ឆ្នាំរូបនេះបានបន្តស៊ុតបំប៉ោងសំណាញ់នៅនាទីទី ៧៧ ដោយជួយឱ្យក្រុមខ្លាំងអាល្លឺម៉ង់ឈ្នះនៅជើងទី១ ក្នុងលទ្ធផល ២-១ ។

    គិតមកត្រឹមពេលនេះម៉ាស៊ីនរកគ្រាប់វ័យក្មេង Erling Haaland បានស៊ុតបញ្ចូលទីសរុបចំនួន ៣៧ គ្រាប់ហើយនៅក្នុងរដូវកាល ២០១៩-២០២០នេះ ក្នុងនោះរាប់បញ្ចូលទាំងការរកគ្រាប់ចំនួន ១១ ដងក្នុង ៧ ប្រកួតសម្រាប់ក្រុមថ្មី Dortmund ប៉ុន្តែកីឡាករវ័យ ១៩ ឆ្នាំរូបនេះទទូចថា ទម្រេង់លេងបច្ចុប្បន្នរបស់ខ្លួនមិនល្អគ្រប់គ្រាន់នៅឡើយទេ ។

    កីឡាកររូបនេះបាននិយាយបន្ទាប់ពីទទួលជ័យជម្នះថា៖ “ ខ្ញុំពិតជារីករាយណាស់ចំពោះទទួលបាន Man of the match ក្នុងការប្រកួត ប៉ុន្តែមានអារម្មណ៍ថា ខ្ញុំនៅតែអាចធ្វើបានល្អជាងនេះទៀត ។  ខ្ញុំត្រូវលេងឱ្យបានល្អប្រសើរក្នុងកម្រិតនេះត្រូវតែខិតខំធ្វើឱ្យប្រសើរឡើង។ លទ្ធផលនេះពិតជាគ្រោះថ្នាក់ណាស់ ព្រោះក្រុម PSG មានក្រុមខ្លាំងហើយនៅតែអាចឆ្លងផុតនៅជើងទី២ វិញបាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី