Zidane៖ ខ្ញុំចាកចេញពីក្លឹប Real Madrid មិនមែនដើម្បីការងារនៅបារាំងនោះទេ

33418
  • លោក Zidane បានធ្វើការសម្រេចចិត្តដ៏គួរឱ្យភ្ញាក់ផ្អើលក្នុងការលាឈប់ពីតំណែងជាគ្រូបង្វឹកក្លឹប Real Madrid នៅប៉ុន្មានថ្ងៃបន្ទាប់ពីដឹកនាំក្រុមយក្សរបស់ក្របខ័ណ្ឌ Liga មួយនេះឲ្យឈ្នះពានរង្វាន់ Champions League បីលើកជាប់ៗគ្នា ។

    Image result for Zidane

    គ្រូបង្វឹកវ័យ ៤៥ ឆ្នាំរូបនេះត្រូវបានគេទាក់ទងយ៉ាងឆាប់រហ័សដើម្បីដឹកនាំក្រុមជម្រើសជាតិបារាំង ខណះបច្ចុប្បន្នបារាំងគឺស្ថិតក្រោមការដឹកនាំរបស់លោក Didier Deschamps ដែលត្រូវបានគេចាត់ទុកថាជាក្រុមមានភាគរយខ្ពស់ក្នងការលើកពាន World Cup នៅឆ្នាំនេះផងដែរ ។ ប៉ុន្តែលោក Zidane បាននិយាយថាការសម្រេចចិត្តរបស់គាត់ចាកចេញពីទីក្រុងម៉ាឌ្រីដមិនមានអ្វីទាក់ទងនឹងការដឹកនាំជម្រើសជាតិប្រទេសរបស់គាត់ទេ ។

    Related image

    លោក Zidane បានប្រាប់ TF1 ថា៖ “អ្វីដែលសំខាន់បំផុតគឺខ្ញុំគាំទ្រក្រុមបារាំង ។ ខ្ញុំមិនបានឈប់ដើម្បីចង់ទៅដឹកនាំក្រុមជម្រើសជាតិបារាំងទេ ខ្ញុំឈប់ធ្វើព្រោះ……. ( គាត់មិននិយាយ ) ។ ខ្ញុំនៅពីក្រោយក្រុមជម្រើសជាតិបារាំងយើងចង់ឱ្យពួកគេនាំយកមកវិញនូវពានរង្វាន់ដ៏ធំមួយនេះ ” ។ លោក Zidane បានអះអាងថាមិនមានការសម្រេចចិត្តលើអនាគតរបស់គាត់នៅឡើយទេ ខណៈគាត់ត្រូវការសម្រាកដើម្បីបន្ធូចិត្ត បន្ទាប់ពីមានភាពតានតឹងនៅឯកីឡាដ្ឋាន Santiago Bernabeu ។

    Image result for Zidane

    សំណួរមួយបានសួរទៅកាន់គាត់ថា តើលោកមានគម្រោងអាណាគតរបស់ហើយឬនៅ? អតីតកីឡាករធ្លាប់ឈ្នះពាន World Cup កាលពីឆ្នាំ ១៩៩៨ បាននិយាយថា៖ “ខ្ញុំបានលើកជើងរបស់ខ្ញុំចេញ ហើយខ្ញុំមានអារម្មណ៍ល្អ ។ ខ្ញុំមិនដឹងថាខ្ញុំនឹងធ្វើអ្វីទេ ។ អ្វីដែលសំខាន់បំផុតនោះគឺការសម្រេចចិត្តដែលខ្ញុំបានធ្វើហើយអ្វីដែលនៅសល់យើងនឹងឃើញ “។

    Related image

    បារាំងចាប់ផ្តើមយុទ្ធនាការ World Cup ២០១៨ ដំបូងរបស់ពួកគេទល់នឹង អូស្ត្រាលី នៅថ្ងៃសៅរ៍ មុនពេលពួកគេជួបជាមួយ ប៉េរូ និង ដាណឺម៉ាក នៅក្រកួតបន្ទាប់ ក្នុងពូល C ៕

    ដោយ៖តារា

    ប្រភព :
    goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី