Boeing រកឃើញកម្ទេចកម្ទីក្នុងធុងប្រេងឥន្ធនៈដែលអាចបង្កគ្រោះថ្នាក់ឱ្យធ្លាក់យន្តហោះ 737 Max

99280
  • ក្រុមហ៊ុនផលិតយន្តហោះប៊ូអ៊ីង ( Boeing ) បានរកឃើញកម្ទេចកម្ទីដែលអាចបង្កគ្រោះថ្នាក់ក្នុងធុងប្រេងឥន្ធនៈនៃយន្ដហោះធុន ៧៣៧ ម៉ាក ​( 737 Max ) ជាច្រើនគ្រឿង ដែល​រង់ចាំបញ្ជូនទៅក្រុមហ៊ុនអាកាសចរណ៍នានា ។

    អ្នកចាត់ការទូទៅនៃក្រុមហ៊ុនបានប្រាប់និយោជិកថា ការកំទេចកំទីបែបនេះពិតជាមិនអាចទទួលយកបានទេ ។ វត្ថុទាំងនោះត្រូវបានរកឃើញក្នុងកំឡុងពេលជួសជុល​យន្តហោះធុន ប៊ូអ៊ីង ៧៣៧ ​រាប់រយគ្រឿងដែលបានផលិត ប៉ុន្តែមិនបានលក់ចេញទេដោយសារតែការហាមឃាត់ទូទាំងពិភពលោកដែលបានដាក់ចេញកាលពីខែមីនា ឆ្នំា២០១៩កន្លងមក បន្ទាប់ពីមានយន្តហោះធុននេះចំនួន ២គ្រឿងបានធ្លាក់ ដោយបានសម្លាប់មនុស្សចំនួន ៣៤៦ នាក់ ៕

    ដោយ៖ បូណា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី