
មន្ត្រីសុខាភិបាលក្រុងហុងកុងបានរាយការណ៍ថា មានមនុស្សស្លាប់ម្នាក់ទៀតដោយវីរុស Covid-19 ដែលនេះគឺជាករណីស្លាប់ទី២ហើយ ខណៈករណីស្លាប់ដំបូងបង្អស់ គឺជាបុរសអាយុ ៣៩ ឆ្នាំដែលបានធ្វើដំណើរទៅទីក្រុងវូហានកាលពីខែមករា ។នេះបើតាមការចេញផ្សាយរបស់សារពត័ត៌មាន Channel News Asia នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ ។
អ្នកនាំពាក្យមន្ទីរពេទ្យ Princess Margaret នៃទីក្រុងហុងកុងបានឲ្យដឹងថា បុរសវ័យ៧០ ម្នាក់ដែលបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលថ្ងៃទី ១២ ខែកុម្ភៈ បានស្លាប់ដោយវីរុស Covid-19 ។ អ្នកជំងឺរូបនេះ មានជំងឺទឹកនោមផ្អែមនៅជាប់នឹងខ្លួនផងដែរ ដូច្នេះធ្វើឲ្យស្ថានភាពរបស់គាត់កាន់តែយ៉ាប់យ៉ឺនទៅៗ បន្ទាប់មកគាត់ក៏បានស្លាប់ ។
សូមបញ្ជាក់ថា ក្រៅពីចិនដីគោកមានករណីមនុស្សស្លាប់ដោយ COVID-19 ចំនួន ៦ ករណីផងដែរ ក្នុងនោះរួមមាន នៅហុងកុងមាន២ករណីរាប់ទាំងករណីខាងលើ ខណៈកោះតៃវ៉ាន់មាន ១ករណី ជប៉ុន ១ករណី ហ្វីលីពីន ១ករណី និងបារាំង ១ករណីផងដែរ ៕
ដោយ៖ រ៉ាយូ