
ក្លឹបហង្សក្រហម Liverpool ទំនងជាមិនអាចរកលុយបានតម្លៃ ៨០ លានផោន ( ១០៧ លានដុល្លារអាមេរិក ) សម្រាប់ទិញអ្នកចាំទី Alisson របស់ក្លឹប AS Roma នោះទេ ។
ផ្ទុយទៅវិញកីឡាករអន្តរជាតិប្រេស៊ីលហាក់ដូចជាចង់ចុះហេត្ថលេខាជាមួយឯក្លិប Real Madrid ខណះដែរម្ចាស់ជើងឯក Champions League ក៏កំពុងចាប់អារម្មណ៍លើអ្នកចាំទីសញ្ជាតិប៊ែលហ្សិក Thibaut Courtois ផងដែរ ។ ប្រសិនបើ Courtois ធ្វើការផ្ទេរទៅកាន់រដ្ឋធានីអេស្ប៉ាញនោះក្លឹបតោខៀវ Chelsea នឹងនាំយក Alisson ជំនួសវិញ ៕
ដោយ៖តារា