Messi អាចផ្លាស់ទៅកាន់ក្លឹប LA Galaxy របស់សហរដ្ឋអាមេរិក ក្រោយមានបញ្ហាជាមួយ Barcelona

50660
  • យោងតាមសម្ដីរបស់លោក John E. Rojas បានឱ្យដឹងថា ក្លឹប LA Galaxy បានទាក់ទងជាមួយកីឡាករ Lionel Messi ដើម្បីសាកសួរបញ្ជាក់ថា តើកំពូលខ្សែប្រយុទ្ធរូបនេះចង់ចាកចេញពី Barcelona ពិតប្រាកដមែនឬក៏យ៉ាងណា ។

    បន្ទាប់ពីមានជម្លោះពាក្យសម្ដីរវាងខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំ Messi និងនាយកផ្នែកកីឡាររបស់ក្លឹប Barcelona លោក Eric Abidal ក្លឹបយក្សនៅក្របខណ្ឌ MLS នៃលីគកំពូលសហរដ្ឋអាមេរិក LA Galaxy បានបង្ហាញចំណាប់អារម្មណ៍ចង់ចុះហត្ថលេខាលើម្ចាស់ពានរង្វាន់ Ballon d’Or ចំនួន ៦សម័យកាលរូបនេះ ។

    ក្រោយពីការចាកចេញរបស់ខ្សែប្រយុទ្ធចាស់វស្សាវ័យ ៣៨ឆ្នាំលោកព្រះ Zlatan Ibrahimovic បានធ្វើឱ្យកីឡាករដែលមានប្រាក់ឈ្នួលខ្ពស់បំផុតប្រចាំក្លឹប LA Galaxy លែងមាន ដែលអាចអនុញ្ញាតឱ្យក្លឹបធ្វើការចុះហត្ថលេខាថ្មី ក្នុងចំណោមកីឡាករលំដាប់កំពូលណាមួយ ដែលមានប្រាក់ខែខ្ពស់បាន ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី