ជិត១០ឆ្នាំហើយ! Santos ចោទ Barca ថា ជំពាក់លុយជិត ៤៩លានដុល្លារលើការផ្ទេរ Neymar អត់សង

39824
  • ក្លឹបប្រេស៊ីល Santos បានអះអាងថា ក្លឹប FC Barcelona បានជំពាក់ប្រាក់ចំនួន ៤៥ លានអឺរ៉ូ (៣៧,៤ លានផោន / ៤៨,៦ លានដុល្លារ) សម្រាប់ការផ្ទេរតារាជើងញ៉ាក់ Neymar ហើយនេះបើយោងតាមការសែត El Mundo ។

    ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលកំពូលរបួសវ័យ ២៨ឆ្នាំរូបនេះបានផ្លាស់ទៅកាន់ក្រុមអ្នកមានបុណ្យ Barcelona កាលពី ៧ ឆ្នាំមុន ខណះបច្ចុប្បន្ន Neymar កំពុងប្រកបអាជីពនៅក្នុងប្រទេសបារាំងជាមួយក្លឹបអ្នកមាន Paris Saint-Germain ក្រោយពីការផ្ទេរក្នុងតម្លៃបំបែកកំណត់ត្រាពិភពលោកចំនួន ២២២លានអឺរ៉ូកាលពីឆ្នាំ២០១៧ ។

    ទោះយ៉ាងណាក៏ដោយ​ក្លឹប Santos នៅតែប្រកាន់ជំហរថា ក្រុមជើងឯកអេស្ប៉ាញ Barcelona មិនបានបំពេញលក្ខខណ្ឌជាក់លាក់ដែលបានព្រមព្រៀងគ្នានៅក្នុងកិច្ចព្រមព្រៀងកាលពីគ្រានោះ ហើយដូច្នេះបានជាពួកគេទទូចថា ក្រុមយក្សនៃក្របខណ្ឌ LaLiag នេះនៅតែជំពាក់បំណុលពួកគេ ក្នុងចំនួនរហូតដល់ ៤៥លានអឺរ៉ូ ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី