COVID-19 ប្រល័យជីវិតមនុស្សកើនលើស ២,១១២នាក់ ខណះអ្នកឆ្លងមេរោគនេះមានការថយចុះ

116936
  • បើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃទី២០ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលចិនបានបញ្ចេញរបាយការណ៍ប្រចាំថ្ងៃនៅព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះថា ចំនួនមនុស្សស្លាប់ដោយសារមេរោគ COVID-19 នៅក្នុងប្រទេសចិនបានកើនឡើងដល់ ២,១១២នាក់ ហើយចំនួនអ្នកឆ្លងបានបន្តកើនដល់ ៧៤,៥០០នាក់ ។

    ហើយកាលពីថ្ងៃអង្គារម្សិលមិញនេះមនុស្សចំនួន ១០៨នាក់បន្ថែមទៀត បានស្លាប់ធ្វើឲ្យចំនួនកើនដល់ ២,១១២នាក់ និងមនុស្សឆ្លងមេរោគ COVID-19 ថ្មីទៀតមានចំនួន ៦១៥នាក់នៅតាមបណ្តាខេត្ត និងតំបន់ចំនួន ១៣ របស់ចិន ធ្វើឲ្យចំនួនកើនដល់ ៧៤,៥០០០នាក់ ៕

    ដោយ៖ រ៉ាយូ

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី