Fred បាននិយាយថា Solskjaer គឺជាគ្រូបង្រៀននៅក្លឹប Manchester United

32827
  • ខ្សែបម្រើរបស់ក្រុម Manchester United គឺកីឡាករ Fred បានធ្វើនិយាយថា លោក Ole Gunnar Solskjaer កំពុងបំពេញការងារបានល្អនៅទឹកដី Old Trafford ប៉ុន្តែកីឡាកររូបនេះដឹងថា ក្រុមរបស់ខ្លួនបានបរាជ័យក្នុងការបំពេញនូវក្តីសង្ឃឹមម្តងទៀតនៅរដូវកាលនេះ ។

    បច្ចុប្បន្នក្រុមបិសាចក្រហមកំពុងឈរនៅចំណាត់ថ្នាក់លេខ ៧ នៃតារាង Premier League ដោយដេញតាមពីក្រោយក្រុមលេខ ៤ Chelsea ចំនួន ៣ ពិន្ទុប៉ុណ្ណោះ ប៉ុន្តែដេញតាមពីក្រោយក្រុមកំពូល Liverpool រហូតដលចំនួន ៣៨ ពិន្ទុ។ ជ័យជម្នះ ២-០ លើក្រុមតោខៀវនៅ Stamford Bridge កាលពីថ្ងៃច័ន្ទបានបង្កើនឱកាសដល់ក្រុម Man Utd ក្នុងការទទួលកៅអីវគ្គជម្រុះ Champions League នារដូវកាលក្រោយ ប៉ុន្តែយុទ្ធនាការឆ្នាំ ២០១៩-២០ របស់ពួកគេបានខកចិត្តដោយភាពមិនស៊ីចង្វាក់គ្នា ។

    Solskjaer បានដឹកនាំក្រុមឱ្យទទួលជ័យជម្នះលើក្រុម Chelsea, Manchester City, Leicester និង Tottenham ស្របពេលដែលលោកបានក្លាយជាអ្នកចាត់ការតែមួយគត់ដែលដណ្តើមបានពិន្ទុពីក្រុម Liverpool ប៉ុន្តែជោគជ័យរបស់ Man United ទល់នឹងក្រុមកំពូលទាំង ៦ ប៉ុន្តែបែជាធ្វើមិនបានល្អពេលប៉ះក្លិបមធ្យមទៅវិញ ។

    Fred បានប្រាប់ UOL Esporte ថា៖ “ ការត្រូវបានបង្ហាញនៅពេលនេះគឺល្អណាស់ ប៉ុន្តែមានផ្នែកម្ខាងទៀតហើយជាអកុសលក្រុមនេះក៏មិនមានអ្វីល្អដែរ ។ យើងចង់ប្រជែងក្រុមកំពូលជាមួយ Liverpool ប៉ុន្តែយើងនៅក្រោម Chelsea និង Tottenham ។ វាជាផ្នែកមួយនៃបាល់ទាត់ ហើយយើងត្រូវដឹងពីរបៀបដោះស្រាយវា ហើយលើកស្ទួយយើងពីព្រោះយើងមានក្រុមដែលមានគុណភាពខ្ពស់ ។ អ្នកត្រូវទទួលរងសម្ពាធពីព្រោះវាជាក្រុមដ៏មហិមាមួយ ។ នៅពេលដែលអ្វីៗមិនដំណើរការវាជាការពិតដែលអ្នកគាំទ្រនឹងនិយាយ ។ ហើយវាអាស្រ័យលើយើងក្នុងការដោះស្រាយសម្ពាធពីទីលាន ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី