Messi៖ Ronaldo គឺជាខ្សែប្រយុទ្ធឆ្នើមម្នាក់ ហើយវាជារឿងធម្មតាទេនៅពេលដែលគាត់រកគ្រាប់

46815
  • ខ្សែប្រយុទ្ធ Lionel Messi របស់ក្រុមអ្នកមានបុណ្យ Barcelona មិនមានការភ្ញាក់ផ្អើលចំពោះការស៊ុតបាល់បញ្ចូលទីរបស់ Cristiano Ronaldo ក្នុងលីគ Serie A នាពេលថ្មីៗនេះសម្រាប់ក្រុម Juventus ឡើយ ខណៈដែលគាត់បានកោតសរសើរយ៉ាងខ្លាំងចំពោះសមត្ថភាពរបស់គូរប្រកួតប្រជែងរបស់ខ្លួនក្នុងការរកគ្រាប់បាល់ ។

    Cristiano Ronaldo រកបាន ១១ ប្រកួតជាប់ៗគ្នាសម្រាប់ក្លឹបជើងឯកអ៊ីតាលី ទោះបីគាត់មានអាយុ ៣៥ ឆ្នាំហើយយ៉ាងណាក្ដី ខណះខ្សែប្រយុទ្ធចាស់វស្សារូបនេះរកបាន ២៤ គ្រាប់គ្រប់ការប្រកួតទាំងអស់ដ៏គួរឱ្យចាប់អារម្មណ៍នៅរដូវកាលនេះ។ ទន្ទឹមនឹងនេះ Messi បានឆ្លងកាត់ការប្រកួតចំនួន ៤ លើកដោយមិនមានគ្រាប់បាល់បញ្ចូលទី ប៉ុន្តែបានបញ្ចូនបាល់ឱ្យមិត្តរួមក្រុមស៊ុតចំនួន ៦ លើក ខណះខ្សែយុទ្ធកម្ពស់ទាបរូបនេះរកគ្រាប់បាល់បានចំនួន ២០គ្រាប់នៅគ្រប់កម្មវិធីទាំងអស់ ។

    ទោះបីជាកីឡាករទាំងពីរតែងតែស្ថិតនៅកំពូលក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីរៀងរាល់រដូវកាលយ៉ាងណាក៏ដោយ ម្ចាស់ពានរង្វាន់ Ballon D’or ៦សម័យកាលវ័យ ៣២ឆ្នាំរូបនេះជឿជាក់ថា Ronaldo គឺជាតារាជើងស៊ុតឆ្នើមបំផុតនៅលើពិភពលោក ហើយមិនមានការភ្ញាក់ផ្អើលទេនៅពេលឃើញតារាព័រទុយហ្កាល់រូបនេះបន្ដស៊ុតបញ្ចូលទីដូចម៉ាស៊ីនដេបែបនេះ ។

    Messi បានប្រាប់ Mundo Deportivo នៅពេលសួរអំពីទម្រង់លេងនាពេលថ្មីៗរបស់ Ronaldo ថា៖ “ វាជារឿងធម្មតាទេដែលគាត់ ( Ronaldo ) បន្តរកគ្រាប់បាល់ គាត់ជាខ្សែប្រយុទ្ធឆ្នើមម្នាក់ គាត់ចូលចិត្តរកគ្រាប់ ។ ថ្ងៃណាដែលគាត់លេង គាត់នឹងរកគ្រាប់បាន ។ គាត់មានគុណសម្បត្តិល្អៗជាអ្នកឆ្ពោះទៅមុខ ” ៕

    ដោយ៖ តារា

    ប្រភព :
    Goal
  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី