ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា អាចនឹងចូលរួមជាមួយក្លឹបរបស់សិង្ហបុរី Home United

53694
  • ក្លឹបខ្លាំងរបស់សឹង្ហបុរី Home United បានបង្ហាញចំណាប់អារម្មណ៍នាំយកខ្សែប្រយុទ្ធឆ្នើមរបស់កម្ពុជា ចាន់ វឌ្ឍានាកា ។

    Image result for ចាន់ វឌ្ឍានាកា

    ក្លឹប Home United បានបង្ហោះនៅលើបណ្ដាញសង្គម  Instagram ផ្លូវការរបស់ក្លឹប ដោយបាននិយាយថាក្លឹបកំពុងសម្រេចិត្តរវាងកីឡាករ ចាន់ វឌ្ឍានាកា របស់កម្ពុជា និង កីឡាករ Isaka Cernak របស់អូស្ត្រាលី ដើម្បីជួយក្រុមនៅពាក់កណ្ដាលរដូវកាលនេះ ។

    Image result for Isaka Cernak

    ក្លឹបមួយនេះកំពុងសម្លឹងមើលការពង្រីកក្រុមរបស់ពួកគេបន្ថែមក្នុងការនាំយកកីឡាករចំនួនពីររូបទៀតសម្រាប់ជួយក្រុមនៅក្របខ័ណ្ឌ Singapore Premier League និងពានរង្វាន់ AFC Cup  ។

    គួបញ្ជាក់ផងដែរថា ចាន់ វឌ្ឍានាកា មិនទាន់រកក្លឹបបាននៅឡើយទេចាប់តាំងពីចាកចេញពីក្លឹប Pahang FA របស់ម៉ាឡេស៊ីមក ខណះកីឡាកររបស់អូស្ត្រាលី Isaka Cernak ក៏បានចាកចេញពីក្លឹប Sisaket ផងដែរក្រោយពីចំណាយពេលអស់ ២ ឆ្នាំនៅលីគកំពូលថៃ ៕

    ចាំមើលទាំងអស់គ្នាថារវាង ចាន់ វឌ្ឍានាកា និង Isaka Cernak តើកីឡាកររូបណានិងចុះកុងត្រាជាក្លឹប Home United?

    ដោយ៖តារា

  • ភ្ជាប់ទំនាក់ទំនងជាមួយ Merl Plus
  • អត្ថបទថ្មី