
កាលពីថ្ងៃពុធទី១៩ម្សិលមិញនេះអ្នកដំណើររាប់រយនាក់បានចាកចេញពីកប៉ាល់ទេសចរណ៍មួយឈ្មោះ ដាយមិនព្រីន (Diamond Princess) បន្ទាប់ពីបានពិនិត្យតាមដានវីរុសឆ្លង COVID-19 ច្បាស់លាស់ពីអាជ្ញាធរជប៉ុន ។ នេះបើយោងតាមការផ្សាយរបស់ការសែត New York Times
អាជ្ញាធរសុខាភិបាលជប៉ុនបាននិយាយថា អ្នកដំណើរ ឬបុគ្គលិកលើកប៉ាល់ណាម្នាក់ដែលបានធ្វើតេស្តិ៍វិជ្ជមាននឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយអ្នកដែលបានបង្ហាញរោគសញ្ញាត្រូវស្ថិតនៅលើនាវារហូតដល់ពិនិត្យតាមដានច្បាស់លាស់សិន ។
ថ្លែងទៅកាន់អ្នកយកព័ត៌មានកាលពីថ្ងៃពុធ ប្រធានលេខាធិការខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ បាននិយាយថា អាជ្ញាធររបស់ជប៉ុនបានធ្វើការពិចារណាជាអតិបរមាដើម្បីធានាដល់សុខភាពរបស់អ្នកដំណើរនិងនាវិកទាំងអស់នៅលើកប៉ាល់ ៕
ដោយ៖ រ៉ាយូ